Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!យុវជន២នាក់ជួបគ្រោះចរាចរណ៍ស្លាប់យ៉ាងអាណោចអធម៌​ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖​ រថយន្តទូរីសបើកលឿនវ៉ាជែងជ្រុលទៅបុកជាមួយ​ម៉ូតូnexបណ្ដាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅកន្លែង​ ចំណែកម្នាក់ទៀតរងរបួសធ្ងន់​ ៖​ ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ ៥និង២៥នាទីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨​ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ត្រង់ចំនុចមុខ​ ( គ្រឹះស្ថានមីក្រូហិ រញ្ញវត្ថុ​ ប៊ី​ អេន​ ខេសុី​ ) ស្ថិតក្នុងសង្កាត់បឹងកេងកង​១​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ។ 

សពយុវជនរងគ្រោះដែលស្លាប់២នាក់រួមទាំងអ្នករងរបួសធ្ងន់​មិនទាន់បានស្លាល់អត្តសញ្ញាណ​ នៅឡើយទេ​ ។ 

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​បាន​ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តទូរីស​ ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-9170បើក​បរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខណៈមក​ចំនុចកើតហេតុក៏បានវ៉ាជែងរថយន្តមួយគ្រឿងទៀត​បណ្ដាលឲ្យជ្រុលទៅបុកជាមួយម៉ូតូnexពណ៌ស​ ពាក់ស្លាក​លេខភ្នំពេញ1CL-4344ដែលជិះគ្នា៣នាក់បើកបរបញ្ច្រាស់​ទិសដៅគ្នាយ៉ាងពេញទំហឹង​ បណ្ដាលឲ្យយុវជន​២នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​ចំណែកម្នាក់ទៀតរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ ។ ចំណែកអ្នកបើករថយន្ត​ត្រូវបានបុរសម្នាក់ដែលឃើញហេតុការណ៍ដេញតាមចាប់​បានប្រគល់ឲ្យសមត្ថកិច្ច​ នគរបាលប៉ុស្តិ​បឹងកេងកង១​ ។ ដោយ​ឡែកម៉ូតូនិង​រថយន្តបានរងការខូចខាតយ៉ាងដំណំ​ ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជា​មួយសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នង​ការនគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយនៅពេល​ក្រោយ​ ។ ចំណែកសពជនរងគ្រោះទាំង២នាក់សមត្ថកិច្ចដឹក​ យកទៅតម្កល់នៅវត្ថទឹកថ្លា​ដើម្បីស្រាវជ្រាវរកសាច់ញាតិ​ ដើម្បីប្រគល់ឲ្យយកទៅបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ