Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! ក្មេងស្រី៣នាក់ត្រូវរថយន្តក្រុងបុកស្លាប់គួរឲ្យអសូរ

សៀមរាប៖​ អាសូរណាស់ក្មេងស្រី៣នាក់ជិះម៉ូតូត្រូវរថយន្ត​ក្រុងបើកលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូដែលក្មេងស្រីកំពុងជិះពេញទំហឹងបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅ​និងកន្លែងគួរឲ្យរន្ធត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង​៤០នាទីរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៨​ នៅចំណុចភូមិ​បុស្សក្រឡាញ់​ សង្កាត់ជ្រាវ​ ក្រុងនិងខេត្តសៀមរាប​ ។

ក្មេងស្រីរងគ្រោះដែលស្លាប់ទាំង០៣នាក់មានឈ្មោះ​ ទី១៖ឈ្មោះ ធី សុខ ឡេង ភេទស្រី អាយុ ១២ឆ្នាំ -ទី២ ឈ្មោះ ធី សុខម៉េង ភេទស្រី អាយុ១៤ឆ្នាំ -ទី៣ ឈ្មោះ សន ជីងលី ភេទស្រីអាយុ១ខួប ៣ខែ ក្មេងទាំង៣ មានទីលំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប​ ។

ក្រោយពេលកើតហេតុសពក្មេងស្រីទាំង៣ត្រូវបានសាច់​ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្ត​ បង្កនិងម៉ូតូត្រូវបានសមត្ថកិច្ច វាស់វែង នឹង ស្ទួចយកទៅរក្សា​ទុក​នៅអធិការក្រុងសៀមរាបរងចាំដោះស្រាយនៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ