Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខេត្តកំពង់ស្ពឺបង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម ស្រុក​បរសេដ្ឋ បាន៧នាក់

កំពង់ស្ពឺ៖ កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម​ឃាត់ខ្លួន​បាន៧នាក់។ ការបង្ក្រាប​ក្រុមចោរ​ប្រដាប់អាវុធ​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ខ្យង​ឃុំ​ទួល​អិ​ល​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី១២ខែវិច្ឆិកា​ឆ្នាំ២០១៨​ ។
មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ទី១មានឈ្មោះ​ ​នួន គឹម​ហៃ ហៅ​រ៉ាវុធ ភេទ​ប្រុស បំរើការ​ងារ​នៅ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​និង​ចារកិច្ច ទី២.ឈ្មោះ​ហៃ ហ៊ីម ភេទ​ប្រុស អាយុ៣៥ឆ្នាំ នៅ​ភូមិ​បឹង ឃុំ​ជង្រុក ស្រុក​គងពិសី ៣.ឈ្មោះ​ផន រ៉ា ភេទ​ប្រុស អាយុ៣១ឆ្នាំ នៅ​ភូមិ​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ៤.ឈ្មោះ​លុន វ​ណ្ណះ ភេទ​ប្រុស អាយុ៤០នៅ​ភូមិ​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ៥.ឈ្មោះ​ឈុំ រ៉េត ភេទ​ប្រុស អាយុ៣៣ឆ្នាំ នៅ​ដំណាក់​ពង្រ ឃុំ​ជង្រុក ស្រុក​គងពិសី ៦.ឈ្មោះ​សុខ ថៃ ភេទ​ប្រុស អាយុ១៦ឆ្នាំ នៅ​ដំណាក់​ពង្រ ឃុំ​ជង្រុក ស្រុក​គងពិសី ៧.ឈ្មោះ​ណាំ សែ ភេទ​ប្រុស អាយុ១៩ឆ្នាំ នៅ​ភូមិ​នរាយ ឃុំ​ពោធិ​អង្គ្រង ស្រុក​បសេដ្ឋ។
មុន​ឈានដល់​ការបង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​ខេត្ត​តាម​ធ្វើការ​ស៊ើបអង្កេត​ជា​យូរ​មកហើយ​ដោយ​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ប្លន់​យ៉ាងសកម្ម​នៅ​ស្រុក​បរសេដ្ឋ​រួច​កម្លាំង​ក៏បាន​ដាក់​បណ្តាញ​ស៊ើប​រហូតដល់​វេលា​ម៉ោង២រសៀល​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន៧នាក់​និង​ដកហូត​បាន​កាំភ្លើង​មួយ​ដើម​ម៉ាកK59បង់​ពីរ​មាន​គ្រាប់​ចំនួន១៧គ្រាប់.កូន​ពូថៅ​មាន​ស្រោម១.ដាវ១ដើម លើសពីនោះ​មាន​ទុល​ល្វី​ស​ចំនួន៣ដើម .ទុល​ល្វី​ស​កន្ទុយ​អន្ទុង​សំរាប់​កាច​សោ​រក​ម៉ូតូ១ដើម. ដែកឆាប​មូល១.សោរ​តាន់​ចំនួន១ឈុត.ម្ជុល​ស្រួច១ដើម.ដែក​កាប់១ដើម.កូន​ពិល​តូច១.លួស​ឆ្កឹះ​សោរ​ចំនួន២.កូន​កាំបិតកៃ១. កូនសោ២ចង្កោម។

បច្ចុប្បន្ន​ ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​នគរបាល​ជំនាញ​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិវិធី​៕

ចែករំលែកអត្ថបទ