Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជាងភ្លើងម្នាក់ស្វានជញ្ជាំងដាក់ខ្សែភ្លើងមិនប្រយត្ន័ឆក់ស្លាប់គួរឲ្យអាសូរ

ភ្នំពេញ ៖ យុវជន​ម្នាក់ដែលជាជាងភ្លើងបានឡើងស្វានជញ្ជាំង​បង្កប់ត​ខ្សែ​ភ្លើងតែមិនប្រយត្ន័កាន់ខ្សែភ្លើងចំកន្លែង​ដាច់បណ្ដាលឲ្យឆក់ស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ ម៉ោងជិត៥ល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ផ្ទះ​លេខ​៧៨​ផ្លូវ​៥៩២​ ក្រុម១២ ភូមិ៣​ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះ អ៉ីង វាសនា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ ១៤៥ង ផ្លូវលំ សង្កាត់អូរ​បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុន​ពេលកើតហេតុជនរងគ្រោះបាន បំពេញការងារដោយ​ស្វានជញ្ជាំងផ្ទះដាក់បង្កប់ខ្សែភ្លើងតជាជាងភ្លើងនៅចំណុចផ្ទះកើតហេតុ។ ដោយកត្តាធ្វេសប្រហែស ជនរងគ្រោះបានកាន់ចំខ្សែដំណរ(ដាច់រលាត់) ម៉ាស៊ីនស្វានក៏បណ្ដាលឲ្យឆក់​ស្លាប់តែម្តង។

ក្រោយពេលកើតហតុសមត្ថកិច្ច​ មូលដ្ឋានសហការជាមួយជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនី​ពិត​ប្រាកដ​មែន រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន ៕

ចែករំលែកអត្ថបទ