Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរមានសមត្ថកិច្ច​ ខណ្ឌ​ ឫស្សីកែវ​ មិនខ្វល់និងបញ្ជារបស់​ សម្ដេច​ ក្រឡា​ ហោម​ សខេង

ភ្នំពេញ៖​ ផ្ទះបើកល្បែងសុីសង​ ហ្គេមបាញ់ត្រីមួយកន្លែងបើកលេងយ៉ាងរលួន​ មិនខ្លាចអាជ្ញាធរមានសម្ថកិច្ចមូលដ្ឋាន​សម្បីតែបន្តិច​ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាហើយទេដឹង​បានជាអាជ្ញាធរមានសមត្ថកិច្ចធ្វើមិនដឹងមិនឮដូច្នេះ​ ។ សូមបញ្ជាក់ថា​ ៖​ ទីតាំងបនល្បែងមួយនែះនៅតាមបណ្ដោយផ្លូវបេតុង​k5ស្ថិតនៅភូមិ​ ចុងខ្សាច់​ សង្កាត់​ទួលសង្កែទី១​ ខណ្ឌឫស្សី​កែវ​ ខាងលិចផ្លូវរថភ្លើងប្រហែល១៥០ម៉ែត្រ​ ។ 

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ទីតាំង បនល្បែងមួយនេះ គេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិប តេយ្យ សង្ស័យតែទីតាំងមួយនេះបង្កប់នូវការប្រើប្រាស់គ្រឿងញៀនទៀតផង តែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ច មូលដ្ឋាន ចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋបានរិះគន់និងបន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាន​ល្បែងសុីសងពេញបន្ទុកយ៉ាងនេះ​ បង្កអសន្តិសុខ​ កើតមានចោរលួច-ឆក់-ប្លន់​ ជាដើម្បី​  ។ ល។ 

គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ៖ មិនតែ ប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាប​ បនល្បែងស៊ីសងខុស​ច្បាប់គ្រប់ប្រភេទដូចគ្នាផងដែរ​ ដើម្បីធានាឲ្យបាននូវសន្តិ​សុខ​  ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។

តែផ្ទុយទៅវិញ​ សម្ដេច​ ក្រឡា​ ហោម​ សខេង​ និង​ឯកឧត្ដម​ឃួង​ ស្រេង​ ព្រមទាំងប្រជាពលរដ្ឋត្រូវខកចិត្ត​ព្រោះ​ អាជ្ញាធរមាន​សមត្ថកិ​ ច្ចខណ្ឌ​ ឫស្សីកែវ​ មិនបានអើពើ​ទប់​ស្កាត់និងបង្ក្រាបឡើយបណ្ដែ បណ្ដោយឲ្យមានល្បែងសុីសងកើតមាន ៕

ចែករំលែកអត្ថបទ