Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖​ នៅថ្ងៃទី១០-១១-២០១៨ វេលាម៉ោង០២ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០៣នាក់រួមមាន ៖១-ឈ្មោះកុលធូ  ភេទប្រុស អាយុ២២ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

២-ឈ្មោះងួនងូវ  ភេទប្រុស អាយុ១៨ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅភូមិក្រាំងអង្ក្រង  សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ  ។៣-ឈ្មោះឡុងមាន  ភេទប្រុស អាយុ២០ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។សម្ភារៈដកហូត ៖ម៉ូតូចំនួន ០១គ្រឿង ម៉ាកនិក ពណ៍ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CU-6391 ។ 

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ កម្លាំងល្បាត​ប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០៣នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ចែករំលែកអត្ថបទ