Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រួមចំណែកជួយដល់កុមារ មានជំងឺឈាមរាវម្នាក់ នៅមន្ទីរពេទ្យកុមារជាតិ!

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈPageផ្លូវការ របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា (Rath Sreang រ័ត្ន ស៊្រាង) បានសរសេរថា លោកបានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣នាក់ ទៅចូលរួមបរិច្ចាគឈាមជួយដល់
កុមារម្នាក់ឈ្មោះ យី សេងឡុង មានអាយុ១៤ឆ្នាំ ដែលមានជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬឈាមរាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ ការចាត់ក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ ទៅបរិច្ចាគឈាមជួយដល់ប្អូនប្រុសខាងលើនេះ គឺធ្វើឡើង ក្រោយពេលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឃើញសារព័ត៌មានមួយ ប្រកាស ស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីបរិច្ចាគឈាមជួយដល់ប្អូនប្រុសដែលកំពុងខ្វះឈាម។ ព្រមជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានសរសេរ កោតសរសើរដល់មន្ទីរពេទ្យកុមារជាតិ ដែលបានមើលថែរកុមារក្នុងរយៈពេលកន្លងមក ដោយទទួលព្យាបាលមិនគិតប្រាក់និងយកចិត្តទុកដាក់ព្យាបាលបន្តទៅមុខទៀត។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ថែមទាំងសរសេរឲ្យដឹងថា លោកក៏ចាត់ឲ្យ ក្រុមការងារនាំយកនូវអំណោយឧបត្ថម្ភ ចំនួន ១,០០០,០០០រៀល ភេសជ្ជៈ០៣កេស ចាហួយ០១កេស ដើម្បីសួរសុខទុក្ខកុមារ យី សេងឡុង ផងដែរ៕

ចែករំលែកអត្ថបទ