Thursday, April 18, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងធនធា​នទឹកជូន​ដំណឹងអាកាសធាតុពីថ្ងៃទី២១-២៧ខែតុលាសូមពលរដ្ឋបន្តប្រុងប្រយ័ត្ន!​ចំ​ពោះបាតុភូតផ្គរ រ​ន្ទះនិងខ្យល់​កន្ត្រាក់

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី២០ខែតុលា​ ឆ្នាំ២០២០ឲ្យដឹងថាប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន!ចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ពីថ្ងៃទី២១-២៧ខែតុលា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ក្រសួងបានបញ្ជាក់ថាយោងតាមស្ថានភាពបម្រែបម្រួលនៃអាកាសធាតុបង្ហាញឲ្យឃើញថាកម្ពុជាយើងបានកំពុងនឹងបន្តទទួលនូវខ្យល់មូសុងនិរតីដែលមានកម្រិតមធ្យមប្រព័ន្ធសម្ពាធទាបនៅបន្តអូសន្លាយកាត់ពីលើ។ទន្ទឹមនោះនៅក្នុងមហាសមុទ្រស្ថិតនៅខាងកើតប្រទេសហ្វីលីពីននឹងអាចមានការកកើតឡើងនូវព្យុះទី១៧ឈ្មោះសូដែល (Saudel) ព្យុះនេះធ្វើដំណើរចូលភាគខាងជើងវៀតណាមត្រង់ចំណុចខេត្តវិញក្នុងអំឡុងថ្ងៃទី២៥-២៦ខែតុលា។ព្យុះនេះអាចមានឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះនៃភាគឦសាន្តប្រទេសកម្ពុជា។

ចែករំលែកអត្ថបទ