Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាល​ នៃស្នងការរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែងឃាត់ខ្លួនមនុស្ស៦៥នាក់និងគ្រឿងញៀនមួយចំនួនធំ

ភ្នំពេញ នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានចុះបង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែង មានឈ្មោះ ហុកសិបប្រាំងមួយ ដឺក្រេ ផាប & ឡោញនៅផ្លូវ២០៥កែង និង ផ្លូវ៣៨៤ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញដោយឃាត់ខ្លួនមនុស្សប្រុងស្រីចំនួន៦៥នាក់រកឃើញថ្នាំញៀនជាច្រើន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាការចុះបង្រ្កាបទីតាំងខាងលើកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សសរុបចំនួន៦៥នាក់ស្រី២១នាក់ ប្រុស៤៤នាក់ និង ថ្នាំញៀនមួយចំនួនធំ រួមទាំងម៉ូតូ រថយន្តមួយចំនួនទៀត។ក្នុងនោះដែលគេសង្កេតឃើញមានជនជាតិខ្មែរមួយចំនួននិងជនជាតិចិនមួយចំនួន។ចំពោះករណីនេះសមត្ថកិច្ចនៅបន្តស្រាវស្រាវនិងពិនិត្យរាប់ថ្នាំញៀនបន្តទៀតនៅពេលថ្ងៃបន្ទាប់។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបានបញ្ជូនតាម រថយន្តក្រុងទៅស្នងការរាជធានីភ្នំពេញចាត់ការតាមនិតិវិធីនៃច្បាប់៕

ចែករំលែកអត្ថបទ