Saturday, October 3, 2026
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាល​ នៃស្នងការរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែងឃាត់ខ្លួនមនុស្ស៦៥នាក់និងគ្រឿងញៀនមួយចំនួនធំ

ភ្នំពេញ ៖ នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានចុះបង្រ្កាបទីតាំង​ភោជនីយដ្ឋានមួយកន្លែង មានឈ្មោះ ហុកសិបប្រាំងមួយ ដឺក្រេ ផាប & ឡោញ​នៅផ្លូវ២០៥កែង និង ផ្លូវ៣៨៤ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនមនុស្សប្រុងស្រីចំនួន៦៥​នាក់​ រកឃើញថ្នាំញៀនជាច្រើន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ការចុះបង្រ្កាបទីតាំងខាងលើកម្លាំងនគរបាលបាន​ឃាត់ខ្លួន​មនុស្សសរុបចំនួន៦៥នាក់ស្រី២១នាក់ ប្រុស​៤៤នាក់ និង ថ្នាំញៀនមួយចំនួនធំ រួមទាំងម៉ូតូ រថយន្តមួយចំនួនទៀត។​ ក្នុងនោះដែលគេ​សង្កេតឃើញមានជនជាតិខ្មែរមួយចំនួននិងជនជាតិចិនមួយចំនួន។​ ចំពោះករណីនេះសមត្ថកិច្ចនៅបន្តស្រាវស្រាវនិងពិនិត្យរាប់ថ្នាំញៀនបន្តទៀតនៅពេលថ្ងៃបន្ទាប់។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបាន​បញ្ជូនតាម រថយន្តក្រុងទៅស្នងការរាជធានី​ភ្នំពេញចាត់ការតាមនិតិវិធីនៃច្បាប់៕

ចែករំលែកអត្ថបទ