Friday, May 17, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

ប្រញាប់ទៅមើលតាឈឺបើករថយន្តបុករថយន្តដឹកដីពីក្រោយរួចមួយកំណាត់មុខនៅលើ​ស្ពាន​លី​យ៉ុង​ផាត់

ភ្នំពេញ ៖ ប្រញាប់ទៅមើលតាឈឺរថយន្ត​បុក​រថយន្ត​ដឹក​ដី​ពីក្រោយ​​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទេច​រថយន្ត​មួយ​កំណាត់​មុខ ទៅមុខ​លែងរួច បង្ក​ការកកស្ទះ​យ៉ាងខ្លាំង បាន​ប្រជា​ការពារ​មកជួយ​សម្រួល​ចរាចរណ៍​។

​ហេតុកហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង​២​​សៀ​ល​ថ្ងៃទី​០៧​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅលើ​ស្ពាន​លី​យ៉ុង​ផាត់​ ប៉ែកខាងកើត ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​​ប្រភពព័ត៌មានពីអ្នកបើកបរបាន​ឲ្យ​ដឹងថា ពួកគាត់​ទាំងពីរ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ដោយ​រថយន្ត​ដឹក​ដី​ធុន​ធំ​ពណ៌​ខៀវ ពពាក់ស្លាកលេខ​កំពង​ចាម 3A-0244 បើកពីមុខ និង​មាន​គ្នា​២​នាក់​ប្រពន្ធ នៅក្នុង​រថយន្ត​ដោយ​ដឹក​ដី​ពីរ​ណ្ដៅ​ដី (​តា​កៅ​) ទៅ​ចា​ក់នៅ​ជិត​វិមាន​ឈ្នះ​ឈ្នះ ចាក់ដី​រួច​ត្រឡប់មកវិញ​ដល់​ចំណុចកើតហេតុ បាន​អក​ហ្សើ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ក៏​ជាន់​ហ្វ្រាំង​ជាប់ បណ្ដាល​ឲ្យ​រថយន្ត​RAV4 ពពណ៌ឈាពណ៌ឈាមជ្រូកពាក់ស្លាកលេខ​ភ្នំពេញ 2C-4142 ដែល​ធ្វើដំណើរ​២​នាក់​ឪពុក​និង​កូន ពី​ផ្ទះ​ស្ពាន​លេខ​២ ខណ្ឌ​ជ្រោយចង្វា គោលបំណង​ទៅ​មើល​តា​ឈឺ​នៅ​ម្ដំ​សាលា​កូរ៉េ ឡើង​ស្ពាន​បន្តិច បាន​ជ្រុល​​រថយន្ត​​ដឹក​ដី​ពីក្រោយ​​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​RAV4រួញមួយកំណាត់មុខ។

​បន្ទាប់ពី​កើតហេតុ​ភាគី​ទាំងពីរ បានសម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​RAV4 សុំទៅខាងរថយន្តដឹកដីជួយចេញថ្លៃដឹករថយន្តយកទៅជួស​ជុល ទើប​ភាគី​រថយន្ត​ដឹក​ដី​ជួយ​ចេញ 50$​ដើម្បី​បញ្ចប់រឿង នៅកន្លែងកើតហេតុ៕