Wednesday, November 11, 2026
Latest:
សន្តិសុខ​សង្គម

ប្រហែសណាស់!! ម្ចាស់ការដ្ឋានសំណង់អគារកំពង់សាងសង់នៅផ្លូវR5ធ្លាក់ដែកចំម៉ូតូអ្នកធ្វេីដំណេីរ

ភ្នំពេញ​ ៖​  ការដ្ឋានសំណង់អគារកំពង់សាង​សង់មួយកន្លែងធ្លាក់ដែកចំម៉ូតូអ្នកធ្វេីដំណេីរ​ សំណាងល្អដែលចេះចំម៉ូតូបេីចំមនុស្សវិញ​ តេីអ្នកណាទទួលខុសត្រូវ​ ចំពោះជីវិតមនុស្សទៅ​ សូមម្ចាស់ការដ្ឋារដាក់សំណាញ់ការពារដែកឬឈេីធ្លាក់ផងដេីម្បីការពារជីវិតអ្នកធ្វេីដំណេីតាមផ្លូវខាងក្រោមផង។

ហេតុការណ៍ធ្លាក់ដែកនេះ​បានកេីតឡេីង​នៅ​វេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី០៩​ខែ​សីហាឆ្នាំ២០២០​ នៅចំណុចអគារខ្ពស់ផ្លូវ​R5​កែងនិងR11​ ស្ថិតក្នុង(ដីបឹងកក់)សង្កាត់ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកេីតហេតុ​ បានអោយដឹងថា​ ខណៈដែលជនរងគ្រោះកំពង់ធ្វេីដំណេីរតាមបណ្ដោយផ្លូវR5​ ដល់ចំណុចការដ្ឋានសំណង់​ ស្រាប់តែធ្លាក់ដែកខ្នាំងអំពៅ​ប្រវែង​៥ទៅ៦តឹកចំក្បាល់ម៉ូតូរបស់គាត់​ បណ្ដាលអោយបែកកញ្ចក់កុងទ័រ​ ភ្លាមៗនោះមេការដែលជាជនជាតិចិន​ កាតេកាតឺធ្វេី​របៀបមិនចង់សង​ ទើបជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកដេីម្បីជួយអន្តរាគមន៍​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក​ បានទៅដល់អោយភាគីទាំងពីចរចារគ្នា​ ដោយភាគីមេការចិនចេញថ្លៃជុសជុលម៉ូតូចំនួន70$​ អោយទៅម្ចាស់ម៉ូតូ៕

ចែករំលែកអត្ថបទ