Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិ

លួចម៉ូតូបានពីរថ្ងៃ ជនសង្ស័យ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ០២នាក់ជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្មត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនកាលពីវេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិកប់ស្រូវធំ សង្គាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរមានឈ្មោះ ៖
-ជនសង្ស័យទី១ឈ្មោះ អិ អាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវធំសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
-ជនសង្ស័យទី២ឈ្មោះ ប៊ុន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវតូចសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថខណ្ឌព្រែកព្នៅទើបជនសង្ស័យទាំង០២នាក់ព្រមសារភាពឲ្យដឹងថា ពួកគេទាំងពីរបានធ្វើសកម្មភាពលួចម៉ូតពីជនរងគ្រោះពិតប្រាកដមែន កាលពីវេលាម៉ោង ២៣៖០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ។ លុះ២ថ្ងៃក្រោយពីធ្វើសកម្មភាពរួចមក ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ