Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ក្មេងទំនើង២ក្រុមទាស់ពាក្យសម្ដីគ្នាផ្ទុះអាវុធ​៥គ្រាប់​ មុខអនុវិទ្យាចតុមុខផ្អេីលសមត្ថកិច្ច​ខណ្ឌដូនពេញ

ភ្នំពេញ​ ៖​ យុវជនមួយក្រុមផ្ទុះអាវុធចំនួន៥​គ្រាប់​ មុខអនុវិទ្យាចតុមុខផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញ​ ខណៈដែលទាស់សម្ដីគ្នាជា​មួយយុវជនមួយក្រុមទៀតដែលយកគប់ដុំថ្ម
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាង​ខ្លាំងដល់នគរបាលនិងកំលាំងកង​រាជអាវុធហត្តខណ្ឌ​ដូនពេញ​ ចុះមកអន្តរាគមន៍​ កាលពី​វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ខែ​មិថុនាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវព្រះ​នរោត្ដម​ កែងនិងផ្លូវ២០២​ មុខអនុវិទ្យាល័យចតុមុខ​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូន​ពេញ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពពីកន្លែងកេីតហេតុបាន​ប្រាប់អោយដឹងថា៖​ មុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុមជិះម៉ូតូ២ម៉ូតូគ្រឿងមិន​ចាំម៉ាកមិនចាំស្លាកលេខ​ មានគ្នា៤នាក់​ បានជិះមកឈប់ទិញនំ​ នៅចំណតរថយន្តក្រុងមុខ​របងសាលារៀនចតុមុខ​ ហើយស្រែកអោយក្រុមយុវជនមួយក្រុមទៀតដែលជិះម៉ូតូ​៣​គ្រឿង​មានគ្នា៤ទៅ៥នាក់មាន​ ដែលកំពង់ធ្វេីដំណេីរតាមផ្លូវរួចក៍បានជិះម៉ូតូត្រឡប់ក្រោយវិញបំរ៉ុងចូលសួរ​ ស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះបណ្ដាលអោយត្រូវម៉ូតូ​ធ្វើអោយពួកគេខឹងដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួន៣គ្រាប់​និង​ដេញ​ ក្រុមដែលប្រេីដុំថ្មគប់​នោះ​រត់ចែកជេីងគ្នាដោយម្នាក់រត់ផ្លោះរបងចូលសាលា​រៀន​និង៣នាក់ទៀតរត់ចូលហាង(បបរស)ដែល​នៅក្បែនោះ​ ហើយក្រុមដែលមានកាំភ្លេីងក៍​បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត​ រួចបេីក​ម៉ូតូគេចខ្លួនបាត់ស្រមោល​ ដោយបន្សល់ទុក​ម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកេីតហេតុ​ យកម៉ូតូទាំង២​គ្រឿងទៅរក្សាទុក​ និងបាននាំខ្លួនយុវជន​ម្នាក់​ទៅសួរនាំ​នៅប៉ុស្តិ៍​នគរបាល​ បន្ទាប់ពី​សាកសួរ​ យុវជននោះបានឆ្លើយថា​ពួកគេ​ពិត​ ជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិត​ប្រាកដមែន​ ទេីបសមត្ថកិច្ចបន្តស្រាវជ្រាវ​រក​ក្រុមភាគីខាងផ្ទុះអាវុធបន្តទៀតដើម្បីចាប់ខ្លួន​យកមកផ្ដន្ទាទោសតាមច្បាប់​ ៕

ចែករំលែកអត្ថបទ