Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២​ ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២​ នៃអធិការ​រដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ធ្វើការឃាត់​ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលា​ម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១០ខែតុលា ឆ្នាំ​២០២០​ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលបានអោយដឹងថា​ ជនសង្ស័យទាំង​២នាក់រួម៖
ទី១- ឈ្មោះ ប៊ុន ណារ៉ែន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ។
ទី២- ឈ្មោះ ពៅ ខ្មៅ ហៅ រី ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិត​ប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារ​អំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងដកហូតមាន​ ៖​ – ក្រាមពណ៌​សរថ្លា ០១ កញ្ចប់ថង់ធំល្មម ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់រួមនិងវត្ថតាង​ត្រូវបានធ្វើកំណត់ហេតុបញ្ជួនទៅអធិការខណ្ឌច្បារអំពៅ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ