Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ០៧នាក់ពាក់ពន្ធ័ករណីគ្រឿង​ញៀននិងប្រើអាវុធខុសច្បាប់ត្រូវអាវុធហត្ថ​ចាប់ខ្លួន

កំពត​ ៖ កម្លាំងការិយាល័យគ្រឿងញៀនខេត្ត​កំពត​ សហការជាមួយកម្លាំងមូលដ្ឋានក្រុងកំពត ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ សេង វិច្ឆិកា មេបញ្ជាការរងទទួលផ្នែក​គ្រឿង​ញៀន​នឹងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តកំពត​ បានឃាត់ខ្លួនជនសង្ស័យ០៧​នាក់​កាលពីវេលាម៉ោង១និង២០នាទី​រសៀលថ្ងៃ​ទី២៩ខែឧសភាឆ្នាំ២០២០​ នៅចំណុចភូមិ​តាដឹម​សង្កាត់អណ្តូងខ្មែរក្រុងកំពតខេត្តកំពត​

ជនសង្ស័យដែលសមត្ថកិច្ចឃាតខ្លួនរួមមាន៖
១/ឈ្មោះ ចាន់ កាន់ណារត្ន័ ភេទប្រុស អាយុ ៣៤ឆ្នាំមុខរបរលក់ដូរ រស់នៅផ្ទះលេខ612​សង្កាត់បឹងកត់2ទួលគោតរាជធានីភ្នំពេញ
២/ឈ្មោះ គី ម៉េងទី ប្រុស 19ឆ្នាំមុខរបរលក់កាហ្វេ រស់នៅភូមិនៅផ្ទះ452សង្កាត់ទទួលស្វាយព្រៃទី2ខណ្ឌចំការមនរាជធានីភ្នំពេញ
៣/ឈ្មោះ មាស រ៉ាប៊ុន ភេទប្រុសអាយុ15ឆ្នាំ​មុខរបរសិស្សរស់នៅផ្ទះលេខ452សង្កាត់​ទួលស្វាយព្រៃទី២ខណ្ឌចំការមនរាជធានី​ភ្នំពេញ
៤/ឈ្មោះ ធី លីហេង ភេទប្រុសអាយុ20ឆ្នាំរស់នៅភូមិអង្រ្កងឃុំអង្រ្កងស្រុកក្រវាញ ខេត្តពោធិសាត់
៥/ឈ្មោះ វ៉ាន់ ចាន់ចិត្រា ភេទប្រុស អាយុ27​ឆ្នាំមិនពិតប្រាកដ រស់នៅភូម សុវណ្ណសាគរស/កកំពង់កណ្តាលក្រុងកំពតខេត្តកំពត
៦/ឈ្មោះ ហម គងគាត ភេទប្រុស អាយុ28​ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិត្រពាំងធំឃុំត្រពាំងធំខេត្តកំពត
៧/ឈ្មោះ វេង ហុី ភេទប្រុសអាយុ23ឆ្នាំមុខរបរជាងជួសជុលកុំព្យូទ័រស់នៅផ្លូវកម្ពុជាក្រោម ផ្ទះលេខ280ស/កផ្សារដេប៉ូខណ្ឌទួលគោតរាជាធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន:
-ថ្នាំគ្រាប់អុិចស្តាសុីចំនួន៦៩គ្រាប់
_ម្សៅសក្រាមថ្លាស(k)ចំនួន៥កញ្ចប់
_ឧបករណ៍មុិចភ្លេង
_កុំព្យូទ័រយួរដៃពណ៍ទឹកប្រាក់​ចំនួន1គ្រឿង
_អាវុធខ្លីម៉ាកLok17លេខSkG583
_អាវុធខ្លីប្រើហ្គាស់ម៉ាកម៉ាកLok01ដើម
_អាវុធខ្លីប៉េតាលេខBES087634
_បង់ចំនួន3ចំនួន11,គ្រាប់ប៉េតាចំនួន7គ្រាប់
_រថយន្តចំនួន01គ្រឿង
_ទូរស្ទព័ចំនួន04គ្រឿង
_លុយរៀលចំនួន១០មុឺនរៀលហើយនឹង10$

បច្ចុប្បន្នៈជនសង្ស័យនិងវត្ថុតាងត្រូវជំនាញកងរាជអាវុធហត្ថខេត្តកំពុងចាត់ការតាម​នីតិវិធី៕

ចែករំលែកអត្ថបទ