Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

មេឈ្មួញឈើនៅខេត្តរតនៈគិរីសប្បាយដឹកឈើប្រណិតឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម

ខេត្តរតនះគិរី ៖ យោងតាមសេចក្ដីរាយការពីខេត្តរតនះគិរីបានឲ្យដឹងថា ជារៀងរាល់ថ្ងៃនៅខេត្តរតនៈគិរីន មានមេឈ្មួញឈើ ល្បីឈ្មោះម្នាក់កំពុងដឹកជញ្ជួនឈើទាំងយប់ទាំងថ្ងៃតាមរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-0909 តែឥលូវ លែងហ៊ានពាក់ស្លាកលេខហើយបាន និងកំពុងដឹកចេញពីចំណុចស្ពានស្រែពក ឃុំអូអង្រងស្រុកកូនមុំ ខេត្តរតនៈគិរី នាំចេញឆ្លងដែនយក ទៅលក់នៅប្រទេសវៀត ណាម តាមចក្រអូយ៉ាដាវ ដោយមិនរំខាងដល់សមត្ថកិច្ចនិងអាជ្ញាធរខេត្តឡើយ ។

ប្រភពបានបន្តទៀតថា មេឈ្មួញឈើល្បីឈ្មោះ រូបនេះ កំពុងតែមានប្រជាប្រិយភាពដឹកឈើឆ្លងដែនទៅលក់នៅ ប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យនិងសំងំកើបលុយយកដាក់ហោប៉ៅធ្វើមានធ្វើបាន ដោយសារការកាប់ បំផ្លាញព្រៃឈើធម៌ជាតិ របស់ខ្មែរដោយមិនមានជំនាញពាក់ពន្ធណាមកទប់ស្កាត់ឬក៏ បង្ក្រាបឡើយ សង្ស័យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានព្រមទាំងជំនាញពាក់ពន្ធក្នុងខេត្តរតនៈគិរី ត្រូវថ្នាំសណ្ដំ ឬដេកលក់អស់ហើយមើលទៅទើបមិនមាន វិធានការទប់ស្កាត់ឬបង្ក្រាប ។ ដោយឡែកប្រជាពលរដ្ឋបានលើកឡើងស្រដៀងនិងប្រភពរាយការណ៍ ដែរថារាល់ថ្ងៃឃើញតែឈ្មួញដឹកជញ្ជួនឈើឆ្លងដែនយកទៅលក់នៅ ប្រទេសជិតខាង ទាំងយប់ទាំងថ្ងៃ តែមិនដែលឃើញសមត្ថកិច្ចជំនាញពាក់ពន្ធណាមួយចេញមុខមកបង្ក្រាប់សោះឡើយ ។

ហេតុដូច្នេះហើយទើបពួកគាត់សូមណូមពរទៅលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន មេត្តាលោកទាំង២ ជួយពិនិត្យមើល មេឈ្មួញឈើរូបនោះផង ៕