សន្តិសុខ​សង្គម

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូប​ពីស្ត្រីម្នាក់ជិះម៉ូតូកង់បីបានសម្រេច​ រួចនាំគ្នាជិះគេចខ្លួនបាត់

ភ្នំពេញ៖​ ស្ត្រីអ្នកបកប្រែភាសាបរទេសម្នាក់ជិះម៉ូតូកង់បីឥណ្ឌា​ បំណង​ ទៅជួបភ្ញៀវ​ ដល់​ពាក់កណ្ដាលផ្លូវត្រូវក្រុមចោរមួយក្រុមមាន​គ្នា៣នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាព​ (ឆក់​)​យកកាបូបស្ពាយ​បានសម្រេច​ រួចជិះគេចខ្លួន​បាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ច​
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង​០៨និង៣០នាទីយប់ថ្ងៃទី​១៧ខែ​មករា​ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៣៧១ (សូឡា)ក្បែរនិងការ៉ាស់សាំង ptt ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ។

ស្ត្រីរងគ្រោះដែលត្រូវក្រុមចោរឆក់កាបូប​មានឈ្មោះ​ ជា ស្រីណា​ អាយុ ២៨ឆ្នាំមុខរបរជាអ្នកបកប្រែភាសា​ បរទេស ស្នាក់នៅម្ដុំព្រៃសរ ក្នុងខណ្ឌដង្កោ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូកង់បី​ឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខ​កណ្ដាល1Y-7065​ ចេញពីម្ដុំព្រៃសដើម្បីទៅជួបភ្ញៀវនៅម្ដុំអង់តែនទួលគោកដើម្បីបន្តដំណើរទៅសៀមរាបនៅ​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧១ (សូឡា)​ខណៈជិះមកដល់ចំណុចកើតហេតុខាងលើ​ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ​២គ្រឿង​ ម៉ាកហុងដា​ ឌ្រីមពណ៌ខ្មៅមិនចាំស្លាកលេខមកក្បែរួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់បានសម្រេចហើយនាំ​គ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះបានបន្តថា​ នៅក្នុងកាបូបរបស់គាត់ដែលក្រុមចោរឆក់យកទៅនោះរួមមាន​៖​ ប៉ាស្ព័រមួយក្បាល និងគ្រឿងហេប ភីឡាយ​៤-៥កំប៉ុងនិងទូរសព្ទដៃមួយគ្រឿង​។

ក្រោយកើតហេតុជនរងគ្រោះបានជិះកង់បី​បន្តដំណើរទៅមុខ​ ហើយក៍បានជូបនិងកម្លាំងនគរបាល​ ខណ្ឌទួលគោក​ កំពុងដាក់គោល​ដៅអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ២៧១​ ក៍បានប្រាប់ទៅនគរបាលថា​ មានជន​សង្ស័យឆក់កាបូបរបស់គាត់នៅផ្លូវ​៣៧១​(សូឡា)​ តែកម្លាំងនគរបាលបានប្រាប់ទៅជនរងគ្រោះថា​ ករណីនេះនៅក្នុងទឹកដីខណ្ឌ​សែនសុខ​ ។​ បន្ទាប់មកជនរងគ្រោះមិនចង់វែងឆ្ងាយហើយដោយសារប្រញាប់ទៅជួបភ្លៀវផងនោះ​ ក៏បាន​បន្តដំណើរទៅមុខ​បាត់​ស្រមោលដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ​ ៕