Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់បាញ់សម្លាប់ខ្លូននៅក្នុងបន្ទប់សណ្ឋគា(កូឡូសូ)បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសជាមន្រ្តីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ យកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគា (( កូឡូសូ )) ដោយមិនដឹងមូលហេតុបង្កឲ្យមានការ ភ្ញាក់ផ្អើល
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពី រសៀលថ្ងៃទី ០១ខែសីហាឆ្នាំ២០១៨ នៅក្នុងសណ្ឋាគា និង ខារ៉ាអូខេ (កូឡូសូ) ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមនរាជធានីភ្នំពេញ

បើតាមប្រភពព័ត៏មាននៅកន្លែងកើតហេតុណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ុនរតនៈ ឧត្ដម ភេទប្រុសអាយុ៣០ឆ្នាំ គឺជាមន្រ្តីនគរបាលពាក់ស័ក្តិ៤ កន្លះ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យមាន ស្រុកកំណើត ភូមិស្វាយឃុំ ឫស្សីក្រោក ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ ។

ប្រភពពីបុគ្គលិកដែលបំរើការនៅខារ៉ាអូខេ(កូឡូសូ) បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៨ ជនរងគ្រោះបានចូលមកសម្រាកនៅក្នុងសណ្ធាគារ (កូឡូសូ) ជាន់ទី២ បន្ទប់លេខ ២០៩បាន១យប់លុះដល់ម៉ោងប្រហែល១២នឹង៣០នាទី រសៀលថ្ងៃទី០១ខែ សីហា ឆ្នាំ២០១៨ ដោយសារតែមិនឃើញជនរងគ្រោះចុះមកហូបបាយ ទើបបុគ្គលិកនាំគ្នាឡើងទៅគោះទ្វារ បន្ទប់ហៅយ៉ាងយូរអត់ឮសូរឆ្លើយ ក៍បានគាស់គន្លិះទ្វារ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ក៍មានការភ្ញាក់ផ្អើល ទើប រាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យចុះមកពិិនិត្យ ។

ក្រោយពេលកើតហេតុណ៍សមត្ថកិច្ចជំនាញបានចុះពិនិត្យហើយបានរកឃើញមានអាវុធខ្លីម៉ាក(K៥៤ ១ដើម)នឹងគ្រាប់ចំនួន៣បាញ់អស់១គ្រាប់នៅក្នុងបង់ ២គ្រាប់ទៀត មិនទាន់ផ្ទុះ ជុំវិញករណីនេះសមត្ថកិច្ច នៅមិនទាន់បញ្ចាក់ថា ការបាញ់សម្លាប់ខ្លួនឯងនេះមកពីមូលហេតុណ៍អ្វីនៅឡើយនៅះទេ សពជនរងគ្រោះមានស្នាមបាញ់ចំលើសៀតផ្កា ខាងស្ដាំ ធ្លាយមកម្ខាង បណ្ដាលឲ្យស្លាប់នៅលើគ្រែរបស់ខ្លួនដេកក្នុងបន្ទប់
សណ្ឋាគាខាងលើ ៕

ចែករំលែកអត្ថបទ