Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!ជនជាតិចិនបើករថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសជាប្ដីស្លាប់ចំណែកប្រពន្ធរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យរន្ធត់ ចំណែកប្រពន្ធរងរបួសធ្ងន់បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវបុរសជនជាតិចិន២នាក់ បើករថយន្តលុចសុីសLX330 លឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ អុឹង សុធី ភេទប្រុសអាយុ ៥៦ឆ្នាំ មុខរបរគ្រូបង្រៀន ។ ចំណែកប្រពន្ធរងរបួសធ្ងន់

បើយោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ប្ដីប្រពន្ធ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GI-9171 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បាន បត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ស្រាប់តែមានរថយន្ត ១គ្រឿងម៉ាក លុចសុីសLX330 ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2AL-6955 បើកបរ និងរួមដំណើរដោយជនជាតិចិន២នាក់ បានធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងល្បឿនយ៉ាងលឿន ហើយមិន ប្រយ័ត្នផងនោះក៏ជ្រុលបុកជាមួយម៉ូតូរងគ្រោះ បណ្ដាលឲ្យបុរសម្នាក់ជាប្ដីស្លាប់ភ្លាមៗនៅនិងកន្លែង រីឯស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ដោយឡែករថយន្តនិងម៉ូតូបានរងការខូចខាតយ៉ាងដំណំនិងមានប្រជាពល រដ្ឋឃាត់ខ្លួនអ្នកបើកបរ ព្រមទាំងអ្នករួមដំណើរ ប្រគល់ ឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់និងសហការជាមួយជំនាញ ធ្វើការវាស់វែងយក រថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបរ ទៅកាន់នៅការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែក សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ