Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ០៤នាក់រួមនិងថ្នាំញៀន០៩កញ្ចប់

ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ដកហូតថ្នាំញៀនបាន០៩កញ្ចប់តូច.ធំ
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលា ម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី០១ខែសីហាឆ្នាំ ២០១៨ នៅចំណុចភូមិតាឡូ ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យទាំង៤នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន៖ ទី១៖ មានឈ្មោះ ជុន ខេ ភេទស្រី អាយុ ២២ ឆ្នាំមានទីលំនៅ ភូមិត្រពាំងសោម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ទី២-ឈ្មោះ ស ចក់ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិឃ្មួរ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ទី៣-ឈ្មោះ ស្រី នាង ភេទប្រុស អាយុ ៣៤ ឆ្នាំរស់ នៅភូមិឃ្មួរ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ទី៤-ឈ្មោះ មើម ឡាក់ ភេទប្រុស អាយុ ២០ ឆ្នាំ រស់ នៅភូមិឃ្មួរ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ពីប្រជាការពារ ភូមិថាមានករណីចែកចាយគ្រឿងញៀននៅទីតាំងខាងលើ ភ្លាមៗកម្លាំងសមត្ថកិច្ច អធិការស្រុកមេមត់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់មូល ចុះធ្វើការឡោមព័ន្ធ និងឆែកឆេរ រកឃើញថ្នាំញៀនចំនួន០៩កញ្ចប់តូច០៥កញ្ចប់ ធំ០៤កញ្ចប់ និងបាននាំខ្លួនជនសង្ស័យទាំង០៤នាក់មកធ្វើការសាកសួរនៅអធិការ ស្រុកមេមត់ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង០៤នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ