Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

លោកប៉ូលិសម្នាក់ដកកាំភ្លើងខ្លីបាញ់មេឃជិតដប់គ្រាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ លោកប៉ូលិសអគ្គស្នងការនគរបាលម្នាក់ត្រូវបាននគរបាលខណ្ឌពោធិសែនជយ័ឃាត់ខ្លួនបន្ទាប់ពី លោកប៉ូលិសរូបនោះដកកាំភ្លើងខ្លីបាញ់មេឃជិត១០ គ្រាប់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច
ហេតុការណ៏ផ្ទូះអាវុធនេះបានកើតឡើងកាលពីវេលា ម៉ោង២និង៤០នាទីរសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិព្រៃទាសង្កាត់ចោមចៅទី៣ខណ្ឌ ពោធិសែនជយ័ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា លោកប៉ូលិសដែលផ្ទុះអាវុធខាងលើមានឈ្មោះ កែវ សុផល អាយុ៤០ឆ្នាំមុខរបរ មន្ត្រីនគរបាលអគ្គស្នងការស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញលោកប៉ូលិសដែល បាញ់បោះដោយសេរីរូបនេះកាន់កាំភ្លើងខ្លី១ដើមដើរ ចុះដើរឡើងនៅមុខបន្ទប់ជួលហើយក៏បានបាញ់ឡើង លើគំរៀមមេឃជាច្រើនគ្រាប់ផ្អើលដល់កម្លាំងបន្ទាប់ មកក៏ត្រូវ កម្លាំងនគរបាលខណ្ឌពោធិសែនជយ័ចុះមក ចាប់ឃាត់ខ្លួនយកទៅធ្វើការសាកសួរតែម្ដង ។

បច្ចុប្បន្នលោកប៉ូលិសដែលបាញ់បោះសេរីបង្កការភ្ញាក់ ផ្អើលរូបនេះត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជយ័ សាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធិ ច្បាប់ ៕