Sunday, October 4, 2026
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ដង្កោឃាត់ខ្លួនជនស ង្ស័យម្នាក់​ករណីលួចរថយន្ដ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកមមភាព​លួចរថយន្ត SSANG YONG ISTANA ហើយព្យាយាមបើកគេច​ តែត្រូវជនរងគ្រោះ​និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោដេញ​ស្ទាក់ចាប់ខ្លួនបាន​ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០ផនិង២០​នាទី​ព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ ។

សមត្ថកច្ចបានឲ្យដឹងថា ជនសង្ស័យដែល​បានឃាត់ខ្លួនមានឈ្មោះ ឌៀប ចេក ភេទ​ប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំដំបូលខៀវ ភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ រ៉េត ពន្លក ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទី​លំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។

សមត្ថកិច្ចបានបន្ដថា កាលពីវេលាម៉ោង​០៤​និង០០នាទីទាបភ្លឺថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ជនរងគ្រោះបានបើករថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ2AK-2821 ចេញពីផ្ទះស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដើម្បីមករត់ តាក់ស៊ីនៅរាជធានីភ្នំពេញ ពេលជន​រងគ្រោះបើករថយន្តម៉ាកខាងលើមកដល់ចំណុចខាងមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានចតរថយន្តទុកនៅលើ​ចិញ្ចើមផ្លូវ២១៧ តែមិនបានដកកូនសោររថយន្តចេញទេ ហើយបានឈរហៅម៉ូយ ដើម្បីជិះរថយន្តទៅខេត្តតាកែវវិញ ប៉ុន្ដែពេលនោះជនសង្ស័យបានមក ដល់រួចធ្វើ​សកម្មភាពលួចឡើងកាច់សោររថយន្តបញ្ឆេះបើកគេចខ្លួនពីជើងទៅត្បូង តាម​ផ្លូវ២១៧ ហើយជនរងគ្រោះបានឃើញរួចស្រែកឆោឡោឱ្យអ្នកជិតខាងជួយ និង បើក​រថយន្តដេញតាមពីក្រោយ រហូតដល់ចំណុចខាងមុខខ្លោងទ្វារចូល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ក៏ត្រូវបានកម្លាំង​សមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើតែ​ម្ដង ។​ ចំពោះវត្ថុតាងដកហូតមាន៖​ រថយន្ត​០១គ្រឿងម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-2821 ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាង លើ​បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេជនសង្ស័យ ពិតជាបានធ្វើសកម្មភាពលួច​រថយន្តរបស់ជនរងគ្រោះប្រាកដមែន និង កន្លងមកធ្លាប់បានធ្វើសកម្ម ភាពលួច​ទ្រព្យ​សម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកមកហើយ។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បាន ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាន​នគរ​បាល​ខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនិតិវិធី​ច្បាប់៕

ចែករំលែកអត្ថបទ