Tuesday, May 21, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តកាមរីបាឡែនបុករបាំងថ្មចែកផ្លូវបាត់១កង់

ភ្នំពេញ ៖ រថយន្តកាមរីបាឡែន១គ្រឿងបើកលឿនមិន បានប្រុងប្រយត្ន័ក៏ជ្រុលទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវ បាត់១កង់ រថយន្តខូចខាតផ្នែកខាងមុខ
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង០១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ខែតុលាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្បែក្ដាន់២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2AR- 6402 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែ រថយន្ត រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្ម ១កង់ ចំណែក រថយន្តបង្ករងការខូចខាតផ្នែងខាងមុខយ៉ាងដំណំតែមិនមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងនិងទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សា ទុកនៅ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំ ដោះស្រាយតាមនិតិវិធីច្បាប់នៅពេលក្រោយ ៕