Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សិប្បកម្មធ្វើបាយក្ដាំងមួយកន្លែងនៅខណ្ឌ​ច្បាអំពៅត្រូវអគ្គីភ័យឆាបឆេះចំថ្ងៃកាន់បិណ្ឌ​ទី១

ភ្នំពេញ៖ រោងសិប្បកម្មធ្វើបាយក្ដាំង មួយ​កន្លែងត្រូវអគ្គីភ័យឆាបឆេះបណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅយ៉ាងខ្លាំង​
កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី​១៤ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានអោយឲ្យដឹងថា ម្ចាស់អាជីវកម្ម​មានឈ្មោះ សួន ឌួង ភេទប្រុសអាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានបន្តថា មុនកើតហេតុកម្មករធ្វើការជាធម្មតា​ ពេលដែលកំពុងធ្វើការសុខៗ ក៏ស្រាប់ តែធ្លាយបំពុងផ្សែងចំហុយបាយក្ដាំង បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង ។

ក្នុងប្រតិបត្តិការនេះដែរកម្លាំងសមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គីភ័យចំនួន៨ គ្រឿងទៅ​ដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍​បាញ់​ពន្លត់និងប្រើប្រាស់អស់ទឹក២ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង តែបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ និង មិនបណ្តាលរាលដាលដល់ផ្ទះអ្នកជិត​ខាងផ្សេងទៀតនោះទេ ៕

ចែករំលែកអត្ថបទ