សន្តិសុខ​សង្គម

គួរឲ្យរន្ធត់! លិចទូកបាត់ខ្លួន៣នាក់បងប្អូនបង្កើត

កណ្ដាល៖ រន្ធត់ណាស់ព្រះអើយ នាំគ្នាជិះទូកលេងចំ ពេលមានខ្យល់ខ្លាំងបណ្ដាលឲ្យលិចទូកបាត់ខ្លួន៣ នាក់ ៖ ហេតុការណ៍លិចទូកដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២និង០០នាទីរសៀលថ្ងៃទី២៩ខែ តុលាឆ្នាំ២០១៨ នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះដែលលិចបាត់ខ្លួនទាំង០៣នាក់រួមមាន ៖
ទី១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ
២-ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ
៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ(អ្នកទាំង៣ នាក់ជាបងប្អូនបង្កើត)មានទីលំនៅភូមិលេខ៥ឃុស្វាយ រលំ ស្រុកស្អាងខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះបាននាំគ្នាជិះទូកលេងនៅក្នុងទឹកទន្លេបាសាក់ ដោយឈ្មោះ រិន មករា(ជនរងគ្រោះ) និងមិត្តស្រី(ជាសង្សារមិនស្គាល់ឈ្មោះ)ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន០៣ថ្ងៃ ក៏បានបបួលគ្នាជិះទូក លេង(តាមដងទន្លេបាសាក់)ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ឈ្មោះ រិនមករា (ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួងរិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួន ដើរលេង ហើយឈ្មោះមួង រិន ក៍បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួនដែរ ពេលដែលទូកបានបើកឃ្លាតចេញពីច្រាងទន្លេបាន ចម្ងាយប្រវែងប្រហែល៤០ម៉ែត្រស្រាប់តែមានខ្យល់ បក់បោកយ៉ាងខ្លាំងបណ្ដាលអោយទូកលិចតែម្ដង ។
ភ្លាមៗនោះជនរងគ្រោះឈ្មោះ មួង រិន បង្ហើយហៅឲ្យជួយ ភ្លាមនោះអ្នកឃើញហេតុការបានយកកាដុងបោះ ឲ្យឈ្មោះ រិនតោង និងមានទូកមួយគ្រឿងទៀតជួយ សង្គ្រោះបានយុវតីម្នាក់ទៀតតែមិនស្គាល់ឈ្មោះ ។

បច្ចុប្បន្នសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងធ្វើការស្វែងរក ជនរងគ្រោះដែលបានបាត់ខ្លួនទាំង០៣នាក់ ៕

ចែករំលែកអត្ថបទ