Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន!ទីតាំងណេត​ បង្កប់សុីសង​​(​ U88 Cafe )​ បើកនៅក្បែប៉ុស្តិ​នគរបាល​ ច្បារអំពៅ២​ សូម្បីតែអាជ្ញាធរ​និងសមត្ថកិច្ច​ក៏មិនហ៊ានបង្ក្រាបដែរ

ភ្នំពេញ៖​ ទីតាំង​ ណេត​ បង្កប់ល្បែងសុីសង​ មួយកន្លែង​ យីហោ​(​ U88 Cafe )​​ នៅខាងក្រោយប៉ុស្តិ៍នគរបាល​ ច្បារ​អំពៅ​២​ តាមបណ្ដោយផ្លូវ​៣៦១​ ក្នុងសង្កា​ត់​ ច្បារអំពៅ​២​ ខណ្ឌ​ច្បារអំពៅ​ កំពុងបើក​ដំណើរការ​ទទួល​ក្រុមអ្នកញៀនល្បែងបានយ៉ាងរលួន​ ដោយ​មិនរំខានដល់​ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ​ច្បារអំពៅ​ ឡើយ​ បើទោះជាមានបទបញ្ជា​ របស់​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​ រាជាធានីភ្នំពេញយ៉ាងណាក៏​ដោយ​ ។

បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា​ ទីតាំង​ណេតបង្កប់ល្បែងសុីសង​ មួយនេះបើក​នៅក្បែប៉ុស្តិនគរបាល​ ច្បារអំពៅ២​ តែងតែមានក្រុមអ្នកញៀនល្បែង​ចេញចូល​ បង្កភាពអសន្តិសុខ​ ក្នុងមូលដ្ឋានតែមិនឃើញអាជ្ញាធរនិងសមត្ថ​កិច្ច​ចុះបង្ក្រាប​ឡើយ​ ហាក់ធ្វើមិនឃើញ​ សង្ស័យតែត្រូវថ្នាំ​សណ្ដំ​របស់ម្ចាស់​ បនល្បែង​ហើយ​មើល​ទៅ​ទើប​មិនបង្ក្រាប់​ ។
-ពលរដ្ឋរងចាំមើលថា​ តើ​អាជ្ញាធរ​មានសមត្ថកិច្ចខណ្ឌច្បារអំពៅហ៊ានបង្ក្រាបទីតាំងណេត​ បង្កប់ល្បែងមួយនេះដែរទេ​ ?​

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម​ សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែល​ពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែ​ប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ​បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាល​និងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់​និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព​៩​ចំណុចជូនប្រជាពលរដ្ឋ៕

ចែករំលែកអត្ថបទ