Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរឆក់២នាក់អស់លក្ខត្រូវជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនជន សង្ស័យ២នាក់ បន្ទាប់ពីរពួកគេធ្វើសកម្មភាពឆក់ទូរ សព្ទ័ពីនារីរងគ្រោះបានសម្រេចតែរត់មិនរួច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥ ល្ងាចថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨ នៅក្បែរង្វង់មូលកួស្រូវ តាមបណ្ដោយផ្លូវជាតិលេខ២ភូមិព្រះធាតុ សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសម្ដីនារីរងគ្រោះដែលម្ចាស់ទូរសព្ទ័បានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកVIVAចេញពីកន្លែងធ្វើការគោលបំណងត្រឡប់ ទៅផ្ទះខណៈដែលជិះម៉ូតូបណ្តើរនិយាយទូរសព្ទ័ បណ្តើរលុះមកដល់ចំណុចកើតហេតុស្រាប់តែលេច មុខជនសង្សយ័២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ ១២៥ ឌុបគ្នាបានជិះមកអែបរួចធ្វើសកម្មភាពឆក់យកទូរ សព្ទ័របស់គាត់ហើយបានព្យាយាមបើកម៉ូតូគេចខ្លួន តែភ្លាមៗនោះរូបគាត់បានជិះម៉ូតូដេញតាមរហូតតែសំណាងអាក្រក់ ជនសង្ស័យបានដួលម៉ូតូហើយនារី រងគ្រោះបានជិះម៉ូតូបុកថែមពីក្រោយបណ្តាលអោយជនសង្ស័យរងរបួសក៏ត្រូវប្រជាពលរដ្ឋជួយចាប់ឃាត់ ខ្លួនប្រគល់អោយសមត្ថកិច្ច។

ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់រលួស។
ចំណែកជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនិងឃុំខ្លនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕

ចែករំលែកអត្ថបទ