Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

កណ្ដាល៖ បុរសម្នាក់បានដើរទាក់ខ្សែភ្លើងដែលគេរាយ សំរាប់ឆក់កណ្ដុរបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យអាណោចអធម៌
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលម៉ោង០១៖០០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ នៅចំណុច ភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។

សពជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់ ណារ៉ា ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ.កម្មករ មានទីលំនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ មុនពេលកើតហេតុនៅយប់ថ្ងៃទី១៤.ឧសភាឆ្នាំ.២០១៨ វេលាម៉ោង ៧និង៣០នាទី យប់ជនរងគ្រោះបាននាំគ្នាចំនួន ៥នាក់ទៅផឹកស្រានៅចំណុចខ្នងព្រែក ចំក្បាលដីរបស់ឈ្មោះ ប៉ិច ដាវុធ ចុងព្រែកទាហ៊ានសៅ ដែលម្ចាស់ចំការបានរាយខ្សែភ្លើងឆក់កណ្តុរ កុំអោយចូលស៊ីដំណាំសណ្តែកគួរ ។ អ្នកនាក់នោះមានឈ្មោះ សុង ហា ភេទ ប្រុស អាយុ២៩ឆ្នាំ ឈ្មោះរស់ ធារៈ ភេទប្រុស អាយុ២២ឆ្នាំ ឈ្មោះឡូតសុភណ្ឌ័ ភេទប្រុស អាយុ ៣៨ ឆ្នាំ និងឈ្មោះប៉ិច ដាវុធ ភេទប្រុស អាយុ ២៨ ឆ្នាំ(ជាម្ចាស់ចំការ)។ អ្នកទាំង៥ មានទីលំនៅភូមិឃុំជាមួយគ្នា។

លុះដល់ម៉ោង កើតហេតុខាងលើ ជនរងគ្រោះបានដើរទៅក្នុងរោងចាំចំការ ក៏បានទាក់នឹងខ្សែភ្លើងដែលចាប់និងអាគុយមានចរន្ដអគ្គិសនី ឆក់ចំទ្រូងខាងឆ្វេង ដួលផ្កាប់មុខទៅលើដី បណ្ដាល ឲ្យស្លាប់ភ្លាមៗតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហកាជាមួយ សមត្ថកិច្ចជំនាញចុះមកពិនិត្យនិង ធ្វើកោសល្យវិច្ឆ័យបានបញ្ជាក់ថាពិតជាខ្សែរភ្លើងឆក់ពិតប្រាកដមែនរួចបានប្រគល់សពជន រងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី ៕