Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

មេប៉ូលិសសេដ្ឋកិច្ចក្រសួងប្រចាំខេត្តស្ទឹងត្រែងយកអំណាចរកសុីឈើ

ខេត្ត​ស្ទឹងត្រែង៖ លោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង នៅខេត្តស្ទឹងត្រែងយកអំណាចមករកសុីឈើរដឹកពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ទៅរតនគីរី យ៉ាងពេញបន្ទុកដោយធ្វេីចរាចរណ៌នៅតាមដងផ្លូវជា​រៀងរាល់​យប់ ​គ្មាន
សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​អើពើរ​ និងបង្ក្រាបនោះឡើយ។

រហូតមកដល់​ពេលនេះ​ឈ្មួញ​ឈើដែល មាន​ឈ្មោះ​​ម៉ុច​ឈ្មោះម៉ៅ ឈ្មោះ​​កាំ​ង ឈ្មោះ​​ហេង​​ និងឈ្មោះឌុង ឈ្មោះទូ គឺជា​ឈ្មួញ​ឈើ​យ៉ាង​សកម្ម ​ប្រចាំ​ខេត្តស្ទឹងត្រែង​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងគ​គ្រឹកគ​គ្រេងជារៀងរាល់យប់ ​រថយន្ត​ក្រុមឈ្មួញដឹកឈើ​ ខុសច្បាប់យ៉ាងណាក៏ដោយ ក៏​គ្មានសមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ប៉ះពាល់​នោះទេ។

បើ​តាម​ប្រភព​ដ៏​ច្បាស់ការ​ បានអោយ​ដឹង​ថា​ឈ្មួញ​ឈើ​យ៉ាង​សកម្ម ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ ដែលដឹកជញ្ជូនឈើ ចេញ ពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង យកទៅលក់អោយឈ្មួញចាំទិញ នៅជិតស្ពានស្រែពក ទឹកដីខេត្តរតនះគីរី ដោយមានលោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំខេត្តស្ទឹងត្រែងជាអ្នកនាំផ្លូវ រួមទាំងអ្នកសារព័ត៌មានម្នាក់ផងដែរដែលជួយរត់ការ ៕

 

ចែករំលែកអត្ថបទ