Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

តូបអាជីវកចំនួន៤ក្នុងផ្សារកណ្ដាលត្រូវអគ្គីភ័យឆាបឆេះ

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះនិងលេបត្របាក់តូបលក់ដូររបស់អាជីវកក្នុងផ្សារកណ្ដាលអស់ចំនួន៤តូប
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គីភ័យជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្សារកណ្ដាល តាមបណ្ដោយផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថានៅ ពេលកើតហេតុគេបានឃើញផ្សែងហុយចេញលាយលំជាមួយអណ្ដាលភ្លើងយ៉ាងសន្ធោសន្ធៅចេញពីតូបដែល មានស្លាកយីហោ ទ្រូម៉ាន់នី រួចក៏នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់តែមិនរលត់ទើបរាយការណ៍ ប្រាប់សមត្ថកិច្ចអោយចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍មកបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើង ។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យនេះកម្លាំងបាន ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន៦គ្រឿង និងបាញ់ទឹកអស់៧ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយបង្កការខូចខាតអស់ចំនួន៤តូប។ ចំពោះមូលហេតុដែល បង្កអោយមានអគ្គីភ័យនេះសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕