សន្តិសុខ​សង្គម

សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ឃាត់ខ្លួនជន សង្ស័យ៣នាក់រួមនិងថ្នាំញៀន៧កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ៣បានឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដោយខុសច្បាប់ចំនួន២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយព្រមទាំងដកហូតថ្នាំញៀនចំនួន ៧កញ្ចប់តូចធំ ។
ហេតុការណ៍នេះបានធ្វើឡើងនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ ២០១៨នៅចំណុចផ្លូវលំភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា មុនកើតហេតុកម្លាំងសមត្ថកិច្ចរបស់លោកបានចុះល្បាតដើម្បីទប់ស្កាត់បទល្មើស នៅ មូលដ្ឋានលុះដល់វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ ខណៈកម្លាំងល្បាត ដល់ចំណុចផ្លូវលំភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ដែលជាចំណុចកើតហេតុបានឃើញជនសង្ស័យចំនួន២នាក់ក៏បានហៅសួរនាំនិងឆែកឆេរកឃើញថ្នាំញៀន៤ កញ្ចប់តូចក្នុងខ្លួនក៏ឃាត់យកទៅធ្វើការសាកសួរ ។
ជនសង្ស័យទី១ឈ្មោះ ហ៊ុន ម៉ានិត ភេទប្រុសអាយុ ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ ៖ ជនសង្ស័យទី២ឈ្មោះ ព្រុំ ផល្លាហៅ ឡា ភេទប្រុសអាយុ៣៤ ឆ្នាំនៅបន្ទប់ផ្ទះជួលភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យជាអ្នកលក់ថ្នាំញៀនឲ្យទៅឈ្មោះ ហ៊ុន ម៉ានិត ។

លោក ឯម ភារី បានបន្តថា លុះដល់វេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃដដែលកម្លាំងប៉ុស្ដិ៍បានចុះល្បាតក្នុងមូលដ្ឋានភូមិទ្រា៤ ម្ដង ទៀត ក៏ឃើញជនសង្ស័យម្នាក់ឈ្មោះ ភន សៀកឡេង ហៅវែង កំពុងឈរនៅ ចិញ្ចើមផ្លូវ កម្លាំងសមត្ថកិច្ច សង្ស័យបានសុំធ្វើការឆែក ឆេរលើខ្លួនក៏រកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចធំ ភ្លាមៗកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យយក មកធ្វើការសាកសួរតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ