Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនិងថ្នាំងញៀន១៥កញ្ចប់តូច

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យ១ឃាត់ ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀន១៥កញ្ចប់ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១និង ០០នាទីព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវ​ បេតុង ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋានបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ខណៈមកដល់​ចំណុច កើតហេតុក៏បានប្រទះឃើញជន សង្ស័យទាំង២នាក់ឈរនៅនិងផ្លូវដោយមានការ សង្ស័យក៏បានឃាត់​សួរនាំត្រួតពិនិត្យឆែកឆេរកឃើញថ្នាំញៀន១៥កញ្ចប់នៅនិងខ្លួន​ជនសង្ស័យ​ទាំង០២នាក់ រួចបាននាំខ្លួនមកធ្វើការសាកសួរ។
សមត្ថកុច្ចបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនរួម មាន ៖ ទី១-ឈ្មោះ ចាន់ ធី ហៅ ផល្លី ភេទ ស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​រើសអេត ចាយទីលំនៅផ្ទះជួល ផ្លូវ​ បេតុង ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។
២-ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០២ ផ្លូវ លំ ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន​​ជន​សង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បី បញ្ជួន​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ