Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់​រថយន្ត​ចំនួន​១​៤គ្រឿង​ដែល​បេីកបរ​ដោយ​ជនជាតិ​ចិន​គ្មាន​ច្បាប់​អនុញ្ញាត​

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា៖ នៅ​រសៀលថ្ងៃ​ទី​ ៣​ខែ​ ឧសភា​​ ឆ្នាំ​២០១៨​ ថ្មី​ៗ​នេះដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ និង​ បទ​បញ្ជា​របស់​ ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះ​សីហនុ​។ នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ចំនួន​២០​នាក់​ ដឹកនាំ​ដោយ​ លោក​ ឧត្តមសេនីយ៍ត្រី​ អ៉ី​ សុខា​ ស្នងការរង​ទទួលផែនសណ្តាប់ធ្នាប់​ និង​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ បាន​ធ្វើការ​រឹតបន្តឹងការ​អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ក្នុង​ទីប្រជុំជន​ក្រុង​ ចំនួន​ពីរ​គោលដៅ​ ដេីម្បី​ឆែកឆេរ​រក​ជន​បរទេស​ ដែល​បេីក​រថយន្ត​ គ្មាន​ច្បាប់​អនុញ្ញាត​ ជាពិសេស​ជនជាតិ​ចិន។
គោលដៅ​ទី១​ លើវិថី២ធ្នូ​ ត្រង់ណុច​ជិត​សណ្ឋាគារ​សុខា​ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​។
គោលដៅ​ទី​២​ លើវិថី​ឯករាជ្យ​ ត្រង់ចំណុច​ ស្តុបកាល់តិច​ ស្ថិតនៅសង្កាត់លេខ២​ ក្រុងព្រះសីហនុ​ ។
ជា​លទ្ធផល​បាន​រក​ឃើញ​ និង​ ឃាត់ទុក​រថយន្ត​ចំនួន​១៤គ្រឿង​ ដែល​បេីក​បរ​ដោយ​ជន​ជាតិ​ចិន​ គ្មាន​ច្បាប់​អនុញ្ញាត​ និង​មាន​ប័ណ្ណ​បេីកបរ​ ពុំ​ត្រឹម​ត្រូវ​យក​មក​រក្សាទុក​នៅ​ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោក​ ៖
១-រថយន្តម៉ាក​ TACOMA ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2Z-3903 ។
២-រថយន្តម៉ាក​ LEXUS RX300 ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AM-2127 ។
៣-រថយន្តម៉ាក​ LEXUS RX300 ពណ៌​ ស​ គ្មានផ្លាកលេខ​ ។
៤-រថយន្តម៉ាក​ LEXUS​ RX​300​ពណ៌​ ស​ ពាក់ផ្លាកលេខ​សៀមរាប​2-2874​ ។
៥-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-8103 ។
៦-រថយន្តម៉ាក​ HIGHLANDER ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AS-9757 ។
៧-រថយន្តម៉ាក​ PREVIA ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2J-8168 ។
៨-រថយន្តម៉ាក​ CAMRY បាឡែន​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-3887 ។
៩-រថយន្តម៉ាក​ LEXUS RX300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AS-1278 ។
១០-រថយន្តម៉ាក​ HIGHLANDER ពណ៌ បៃតង​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AG-2382 ។
១១-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AP-7857 ។
១២-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AP-1569 ។
១៣-រថយន្តម៉ាក​ LEXUS​ RX​300 ពណ៌ ស ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-6949 ។
១៤-រថយន្តម៉ាក​ TOYOTA ពណ៌​ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2C-8868 ។
រថយន្ត​ទាំងអស់​ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​​ ដើម្បី​អនុវត្ត​ តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ៕

ចែករំលែកអត្ថបទ