សន្តិសុខ​សង្គម

អគ្គីភ័យឆេះផ្ទះជួលក្រោយវត្តសន្សំកុសលផ្អើលទាំងយប់

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ឋោសន្ឋៅ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ក្រោយវត្តសន្សំកុសល តាមបណ្ដោយផ្លូវលំលេខ ២៦BT ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ ញឹក មុន្នី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរនៅផ្ទះ

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះបន្ទប់ផ្ទះជួលខាងលើនេះ គឺមុន ពេលកើតហេតុ ម្ចាស់បន្ទប់ជួលបានចាក់សោ រួចចេញទៅខាងក្រៅបាត់ ហើយមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងបន្ទប់ជួលទី២ ក្នុងចំណោមបន្ទប់ជួល៥ ដែលនៅជាប់គ្នាទើបឆេះរាលដាលអស់ទាំង៥បន្ទប់តែម្ដង តែមិនបណ្តាលឲ្យរងរបួស ឬក៏គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
សមត្ថកិច្ច ពន្លត់ អគ្គិភ័យបានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការ ពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងនគរបាលបង្ការ និង ពន្លត់អគ្គិភ័យ រាជធានី ភ្នំពេញ បានប្រើប្រាស់ រថយន្ត ពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប និងខូចខាតផ្ទះឈើជញ្ជាំងថ្ម ប្រក់ស័ង្កសី ទំហំប្រហែល ៣០ម៉ែត្រx១០០ម៉ែត្រ ដោយមានបន្ទប់ជាប់ៗគ្នាសរុបទាំងអស់ ២៤បន្ទប់ និងឆេះអស់៥បន្ទប់ ។

ក្រោយកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំងក្រុមពន្លត់អគ្គិភ័យ ជួយសហការអន្តរាគមន៍បាញ់ពន្លត់រល់តអស់ទាំងស្រុងនៅវេលាម៉ោង ៩និង១៥នាទីយប់នាថ្ងៃខែឆ្នាំដដែល ៕

ចែករំលែកអត្ថបទ