Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិចិន លួចរថយន្តពីខេត្តព្រះសីហនុមកលាក់ខ្លួន នៅភ្នំពេញ

ព្រះសីហនុ ដោយមានការ បញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ  និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅនិងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ និរោធ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ រហូតឈានដល់ចាប់ឃាត់ខ្លួន ជនសង្ស័យបានចំនួន០២នាក់ ជាជនជាតិចិន ភេទប្រុស ប្រត្តិបត្តការណ៍នេះធ្វើឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលា ម៉ោង០៣និង ៣០នាទី រសៀល ដោយដកហូតបានវត្ថុតាងរថយន្ត ដែលជនរងគ្រោះបាត់ តែជនសង្ស័យបានផ្លាស់ប្តូរផ្លាកលេខ រថយន្តទៅជាលេខ (ភ្នំពេញ 2AI-5090) ដើម្បីបន្លំភ្នែកសមត្ថកិច្ច

សូមរំលឹកថា កាលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នៅ ចំណុច បុរីHILL PARK VILLA ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ មាន ករណី ជនសង្ស័យមិនស្គាល់អត្ថសញ្ញាណ បានធ្វើសកម្មភាព លួចយករថយន្ត០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 ដែលជនរងគ្រោះចតទុកនៅក្បែរផ្ទះ រួចជិះគេច ខ្លួនបាត់ស្រមោល

ជនរងគ្រោះមានឈ្មោះ ZHANG CHENDONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ

សម្ភារបាត់បង់ រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 2BG-7889

ចំណែកជនសង្ស័យទាំង០២នាក់រួមមាន៖

ទី១ឈ្មោះ LIU HAI HUA ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរនិងទីលំនៅ មិនពិតប្រាកដ

ឈ្មោះ LI XIAOJUN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ និងទីលំនៅ មិនពិតប្រាកដ

វត្ថុតាងចាប់យក រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 2BG-7889 (ជាផលនៃអំពើចោរកម្ម) រថយន្ត ០១គ្រឿង ម៉ាក PRUIS ពណ៌ទឹកមាសពាក់ផ្លាកលេខ ភ្នំពេញ 2BC-2574 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) និងផ្លាកលេខរថយន្ត ០២គូ មានលេខៈ ភ្នំពេញ 2AB-7893 លេខៈ ភ្នំពេញ 2AI-5090 ឧបករណ៍ផ្តាច់ប្រព័ន្ធGPSរថយន្ត០១គ្រឿងឧបករណ៍ថតចម្លងទិន្ន័យ សោររថយន្ត ០២គ្រឿង ឧបករណ៍ GPS ០១គ្រឿង ឧបករណ៍សប់ខ្យប់ សម្រាប់បើកទ្វាររថយន្ត ចំនួន០៥ ឧបករណ៍ចុចបំបែកកញ្ចក់រថយន្ត០១គ្រឿង ដែកសម្រាប់ទាក់បើកដៃទ្វាររថយន្ត ចំនួន ០១ ដង្កាប់ ០៣ដើម ម៉ាស៊ីនស្វាន ០១គ្រឿងទល់រឺវីស ០៣ដើម ពិលតូច ០២គ្រឿង សោរ  រថយន្ត ចំនួន០២ ស្រោមដៃ និងម៉ាសមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងដើម្បីបន្តនិតិវិធី

ចែករំលែកអត្ថបទ