Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់កំពុងជិៈម៉ូតូ តែពេលឃើញសមត្ថកិច្ចល្បាតតាមផ្លូវបែរជាជិៈគេចខ្លួន តែគេចមិនផុតឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖ យុវជន២នាក់ មិនដឹងថាមានជាប់ពាក់ព័ន្ធអ្វី គ្រាន់តែក្រឡេកឃើញប៉ូលិស បែជាព្យាយាមបបោលម៉ូតូរត់គេចទៅវិញ ត្រូវបានកម្លាំងល្បាតប្រដេញតាម ស្ទាក់ ជនសង្ស័យទាំង២នាក់ផ្តួលម៉ូតូ ចែកផ្លូវគ្នារត់គេច កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យ តាមចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ សំណាង ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ទៀត រត់គេចបាត់ គ្មានឈ្មោះ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយសាកសួរជនសង្ស័យបានសារភាពថា រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ។

សមត្ថកិច្ចបានបន្តអោយដឹងទៀតថា មុនកើតហេតុកម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងភូមិសាស្ត្រដូចធម្មតា តាមផ្លូវសហព័ន្ធរុស្សី ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ៣ គ្រាន់តែក្រឡេកឃើញប៉ូលិស ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ បើករត់គេចចូលក្នុងបុរី ញ៉ូវថោន ហើយបានចេញមកវិញ បើករត់តាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត កាន់តែសង្ស័យ កម្លាំងប៉ូលិសប្រដេញតាម លុះដល់មុខព្រលានយន្តហោះអន្តរជាភ្នំពេញ ជនសង្ស័យបានបើកចូលក្នុងបុរីអាកាសចរណ៍ ផ្តួលម៉ូតូ ចែកផ្លូវគ្នារត់ ម្នាក់រត់ទៅលិច រីឯឈ្មោះ សំណាង ពន្លឺ រត់ផ្លោះរបងទៅកើត រតចូលទៅសង្ងំក្នុងព្រៃ តែត្រូវកម្លាំងសមត្ថកិច្ចរកឃើញ ហើយបក្ខពួកម្នាក់ទៀតរត់គេចទៅបាត់ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី ៕

ចែករំលែកអត្ថបទ