Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

អស្ចារ្យមែន!!បើករថយន្តស៊េរីទំនើបបុករបាំងថ្មដាច់កង់នៅតែបើកទៅមុខបាន

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ស៊េរីទំនើប​ ម៉ាកលុច្សសុី​ស​មួយគ្រឿង មិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូង​ផ្លូវបាក់អស់២កង់ បណ្ដាលឲ្យរថយន្តដាច់កង់មុខខាងឆ្វេងតែអាចបើកបន្តដំណើរទៅមុខបានជិត១ពាន់មែត្រ
គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី១៩ ខែមិនាឆ្នាំ​២០១៩​ នៅចំណុចទល់មុខស្ថានទូតវៀតណាម​ តាមបណ្ដោយ​ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បាន​បើករថយន្តម៉ាកលុច្សសុីសLX470 ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ2S-9668 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមិន​ប្រយ័ត្នក៏ជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ រីឯរថយន្តបង្កបានដាច់កង់មុខខាងឆ្វេង​ ហើយនៅតែបើក​ទៅមុខដោយមានកង់តែ៣ បាន ប្រហែល១០០០ម៉ែត្រទើបសមត្ថកិច្ចមូលដ្ឋានឃាត់បាន សំណាងល្អដែរទីតាំងខាងលើជាទីប្រជុំជនដែលមានអ្នកធ្វើដំណើរច្រើន តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃ​ស្នងការ​នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕