Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ខំជិះឡានមកលេងប្រពន្ធកូនដូចមកស្លាប់ឲ្យប្រពន្ធឃើញ

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ខណៈដែលខ្លួនមានជម្ងឺប្រចាំកាយ ខំជិះឡានធ្វើដំណើរពីស្រុកកំណើតឯខេត្តស្វាយរៀង មកលេងប្រពន្ធកូនស្រី ម្យ៉ាងមករក លុយសម្រាប់ទិញថ្នាំព្យាបាលខ្លួនផង ផ្ទុយទៅវិញ អ្វីដែលជនរងគ្រោះប៉ងនោះ បែជាដួលក្អួតធ្លាក់ឈាម ស្លាប់នៅនិងផ្លូវច្រកចូលបន្ទប់ជួលទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ គិត ពិ ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមាន ជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។ មានប្រពន្ធឈ្មោះ សារុន ណន អាយុ ៣៧ឆ្នាំ មុខរបរ កម្មករ រោង ចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ។

បើតមការរៀបរាប់ពីស្រ្តីជាប្រពន្ធបានឲ្យដឹងថា គាត់ មានកូនស្រីចំនួន៤នាក់ រស់នៅឯស្រុកម្នាក់ មើលថែឪពុក កូនស្រីម្នាក់ ស្នាក់នៅ ធ្វើការ ជាមួយម្តាយ ផ្ទះជួល ក្នុងភូមិខាងលើ ចំណែកកូនស្រី២នាក់ទៀត ទៅធ្វើពលករនៅប្រទេសថៃ ។
ស្រ្តីដដែលបន្តទៀតថា ប្រីរបស់គាត់ មានជម្ងឺប្រចាំកាយ ក្រពះរាំរ៉ៃ ដោយសារផឹកស្រាច្រើន ព្តាបាលមិនជាសះស្បើយ ហើយមុនកើតហេតុ ប្តីរបស់គាត់ បានប្រាប់គាត់ជាមុនដែរ ថាមកលេងភ្នំពេញ ម្យ៉ាងមករកលុយ ទិញថ្នាំ និងទិញជីដាក់ស្រែផង ហើយខណៈដែលគាត់កំពុងធ្វើការរោងចក្រក្បែរនោះ ស្រាប់តែសាច់ញតិទៅប្រាប់ថា ប្តីដួលស្លាប់តាមផ្លូវទៅវិញ ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ដើរតាមផ្លូវ ដល់ចំណុចកែងផ្លូវចូលផ្ទះជួល ស្រាប់តែកើតមានអាការជ ក្អក ក្អួតធ្លាក់ឈាម ប្រកាច់ដួលស្លាប់តែម្តង ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថាពិតជស្លាប់ដោយសារជម្ងឺផ្ទាល់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែង ដឹលយកទៅអឭធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ