Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!! ២នាក់ប្ដីប្រពន្ធដឹកត្រីអាំងទៅលក់តាមមុខរោងចក្រ ត្រូវរថយន្តដឹកចេកបុកស្លា​ប់ប្ដីនិងប្រពន្ធរបួសធ្ងន់

ភ្នំពេញ៖ បុរសស្ត្រី២នាក់ប្ដីប្រពន្ធ​ បើករុឺម៉កម៉ូតូដឹកត្រីអាំងនិងជ្រក់ដើម្បីយកទៅលក់នៅតាមមុខរោងចក្រ តែជាអកុសល់ត្រូវរថយន្ត​ ដឹកផ្លែចេកមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យបុរសជាប្ដីស្លាប់បាត់បង់ជីវិតនៅនិងកន្លែងយ៉ាងអាណោចអាធម៌ ចំណែកប្រពន្ធរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកទៅ​សង្គ្រោះនៅមន្ទីពេទ្យ
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងបង្កការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង០៧យប់ ថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រផលិតកាបូប(យីហោ សុី​ មុនី)តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះដែល(ស្លាប់)មានឈ្មោះ​ ទីម សុភាន់ ភេទ​ប្រុស អាយុ៣៦ឆ្នាំ​ មុខរបលក់ម្ហូបតាមមុខរោងចក្រ ស្នាក់ ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃមូល ឃុំគោកពោធិ៍ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកប្រពន្ធរងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុ គេឃើញប្ដីប្រពន្ធជនរងគ្រោះ២នាក់ខាង​លើ បានបើករុឺម៉កម៉ូតូមួយគ្រឿងដឹកត្រីអាំងនិងជ្រក់បំណងយក​ទៅលក់តាមរោងចក្រ ខណៈដែរបងប្អូនកម្មកររោចក្រជិតដល់ម៉ោងចេញពីធ្វើការ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកចំណុចកើត​ហេតុខាងលើបានបត់ឆ្វេងដៃបំរុងចូលទៅមុខរោងចក្រដើម្បីយកត្រីអាំងនិងជ្រក់លក់ ស្របពេលនោះក៍មានរថយន្តម៉ាក​ ហុីយ៉ាន់ដាយ​ ដឹកផ្លែរចេកមួយគ្រឿង ក្បាលពណ៌ស ពាក់​ស្លាកលេខបាត់ដំបង3A-2081បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត មិនបានប្រុង​ប្រយត្ន័​ក៏ជ្រុលទៅបុកចំហៀងពីមុខពេញទំហឹង បណ្តាលឲ្យបុរសជាប្ដីដួលបោកនិងថ្នល់ស្លាប់នៅនិងកន្លែងគួរឲ្យរន្ធត់​ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកទៅមន្ទីរពេទ្យផងដែរ។ ដោយឡែកអ្នកបើករថយន្តបង្កបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់​វែងយករថយន្តបង្ក និងរុឺម៉កម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំភាគីទាំងសងខាងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជន​រងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាត្តិដឹកយកទៅតម្កល់ទុក្ខនៅវត្តគោកបញ្ជន់ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ