Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលបុកគូទរថយន្តពីក្រោយដួលបោកក្បាលស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូលឿនមិនប្រុងប្រយត្ន័ជ្រុលទៅបុកគូទ​រថយន្តដែលខូចចតនៅស្ងៀមមិនបានដាក់ផ្លាកសញ្ញា​ បណ្ដាលឲ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអធ័ម ៖​ គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់នេះបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង១១និង១០​នាទី​យប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩ នៅតាម​បណ្ដោយផ្លូវ២១៧​ ភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ ។

ជនរងគ្រោះមានឈ្មោះ​ នៅ​ វីរៈ អាយ២៩ឆ្នាំ មុខរបបុគ្គលិកចាក់សាំងស្នាក់នៅភូមិប្ររកា​ សង្កាត់ព្រៃសរ​ ខណ្ឌដង្កោ​ មានស្រុក​កំណើតនៅភូមិព្រៃម្លង​ ឃុំព្រៃខ្លាស្រុកកោះអណ្ដែត​ ​ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញ​ រថយន្តស្ទូកមួយគ្រឿងម៉ាកហុីយ៉ាដាយពណ៍​ស​ ពាក់ស្លាកលេខភ្នំពេញ3C-2366​ ខូច​នៅ​កណ្ដាលផ្លូវ​ ហើយម្ចាស់រថយន្តមិនបាន​ដាក់ផ្លាកសញ្ញាអ្វីជាសម្គាល់នោះទេ​ លុះមក​ដល់កម៉ោងកើតហេតុស្រាបតែជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ
ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប1J-3271​ធ្វើដំណើរតាមបណ្ដោយ​ ផ្លូវ២១៧ទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាង លឿនមិនបានមេីលរថយន្តក៏ជ្រុលទៅបុកចំពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលម៉ូតូហើយម្ចាស់បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះទៅដល់ទីតាំងកើត​ហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះមក​វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​នៅ​ការិយាល័លចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះ​ស្រាយតាមច្បាប់នៅពេលក្រោយ​ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់ជូនសាច់ញាត្តិ​យកទៅធ្វើបុណ្យ​ តាមប្រពៃណី ៕

ចែករំលែកអត្ថបទ