Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តធុនត្រាបើកវ៉ាជែងរថយន្តផ្សេងមិនផុតជ្រុលឡើងសួនច្បារពុះចែកទ្រូងបុកបង្គលប៉ាណូ

ភ្នំពេញ៖​ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកធុនត្រាក្នុងល្បឿនលឿន​ហើយវ៉ាជែងរថយន្តមួយគ្រឿងទៀតមិនផុតរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលដែកស្លាកយីហោប៉ាណូរបស់ក្រុមហ៊ុនស្រាបៀរកម្ពូជាបាក់​មួយដើមទៅមុខលែងរួចសំណាងអ្នកបើកបរ​ របួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១​នឹង៤៥នាទីរសៀលថ្ងៃទី ០៥ខែមិនាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចមុខយាន្តរដ្ឋានជួលជុលរថយន្ត ហ៊្វូ ភឺ កម្ពូជា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកធុនត្រាពណ៍ស​ពាក់ស្លាកលេខភ្នំពេញ1AT-0311បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា​ ទិសដៅពីត្បូងទៅជើងខណៈ​មកដល់ចំណុចកើតហេតុរបានបើកវ៉ាជែងរថយន្តមួយគ្រឿងខាងឆ្វេងតែមិនផុតក៌ជ្រុលចង្កូតឡើងសួនច្បារពុះចែកទ្រូង​ផ្លូវនិងបុកបង្គោលស្លាកប៉ាណូរបស់ស្រាបៀរកម្ពូជាទ្រេតទៅមុខលែងរួចរថយន្តរងការខូចខាតមួយកំណាត់មុខ​ ចំណែកអ្នកបើ​កបររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកកន្លែងកើត​រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យមកវាស់វែងនឹងស្ទូចរថយន្តបង្កយកទៅរក្សារទុកចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់៕