Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូត​គ្រឿងញៀន៦កញ្ចប់តូចធំ

ឧត្តមានជ័យ៖​ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងបង្រ្កាបករណី ជួញដូរ គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ​ម្នាក់ដកហូតគ្រឿងញៀនបានចំនួន៦កញ្ចប់តូចធំ
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីម៉ោង១២និង៣០នាទី​រសៀលថ្ងៃទី០៣ខែមិនាឆ្នាំ២០១៩​ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ គឹម នៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅ ភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួចបាន​ដកហូតគ្រឿងញៀនបានចំនួន០៥ថង់ធំ និងថង់តូច០១ ស្មើ ៥០០,៦៧ក្រាម ទូរស័ព្ទដៃ០1គ្រឿង​ប្រាក់រៀលចំនួន 1០០.០០០រៀលជញ្ជីងសម្រាប់ថ្លឹង០១គ្រឿងនិងពូថៅដៃ០១ ។

បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាក​សួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការ​បន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ