Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នាយឧត្តមសេនីយ៍ នេត សាវឿន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាប់ផ្ដើមពីថ្ងៃទី១ ខែឧសភា ដោយតម្លាភាព ស្មើភាព និងគ្មានការលើកលែង

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីជូនដំណឹងមួយ ស្តីពី​ការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា ការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និង ម៉ឺងម៉ាត់៕

ចែករំលែកអត្ថបទ