Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

អគ្គីភ័យឆាបឆេះផ្ទះ១ខ្នងរបស់​មន្រ្តីរាជការចូល​និវត្តន៍ ពោះម៉ាយម្នាក់អស់ទាំងស្រុង

ភ្នំពេញ៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះ​ សន្ធោសន្ធៅ​ អស់ទាំងស្រុង​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាល​ពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៩នៅចំណុចក្បែរវត្តកោះក្របី តាមបណ្ដោយផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា​ មុនកេីតហេតុមានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ថាមានករណីភ្លេីងឆេះផ្ទះប្រជាពល​រដ្ឋ​ ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍និងរាយការណ៍ទៅក្រុមរថយន្តពន្លត់អគ្គីភ័យ​ ចេញរថយន្តជា​ច្រើនគ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់តែសោកស្ដាយបានត្រឹមតែបាញ់ទប់ស្កាត់​មិនអោយរីករាលលដាលដល់ផ្ទះប្រជាពល​រដ្ឋជិតខាង​តែប៉ុណ្ណោះ ឯផ្ទះកើតហេតុត្រូវឆេះអស់ទាំងស្រុង​ ។

សមត្ថកិច្ចបន្តថា​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ទិត ជា អាយុ ៦៨ឆ្នាំ មុខរបរមន្រ្តីរាជការចូល​និវត្តន៍ ជាបុរសពោះម៉ាយមានកូនប្រុសម្នាក់​នៅជាមួយ​ ហើយពេលកើតហេតុរូបគាត់អត់​នៅផ្ទះនោះទេ​ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅ​ជិតខាងបានឲ្យដឹងថា​មុនកើតហេតុ​គេលឺសូ​សម្លេងផ្ទុះ​ មួយសន្ទុះក្រោយមកក៏ឃើញចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ​តែម្ដង​ ភ្លាមៗពួកគាត់បានរាយការណ៍​ទៅសមត្ថកិច្ច​ មូលដ្ឋាន​ ឲ្យចុះមកអន្តរាគមន៍​។

ក្រោយប្រតិបត្តការណ៍សមត្ថកិច្ចបានដឹងថា​ រថយន្ត​ ពន្លត់អគ្គីភ័យ​ ដែលចេញអន្តរាគមន៍​រួមមាន​ ៖​ រថយន្តបុរីប៉េងហួតរថយន្តរបស់ស្នងការខេត្តកណ្ដាលនិងរថយន្ត​ សាលាខណ្ឌច្បារអំពៅ​ រថយន្តក្រសួងមហាផ្ទៃ​និង​រថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញសរុប១៥គ្រឿង​ តែ​ប្រេីប្រាស់បាញ់អស់៤គ្រឿង​ ក៏រលត់ទៅ​វិ​ញ​នៅម៉ោង៩និង៣០នាទីយប់ថ្ងៃខែដដែលសមត្ថកិច្ច​ សន្និដ្ឋា​បណ្ដាលមកទុស្សខ្សែភ្លេីង​ ឆ្លងចរន្តអគ្គីសនី​ ហេីយការវាយ​តំលៃទ្រព្យមិនទាន់ដឹងច្បាស់នៅឡេីយនោះទេ​ តែករណីនេះមិនបណ្ដោលអោយមានអ្នកណា​រង​ របួសនោះទេ ៕