Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

នាំស្រីស្នេហ៍ឡើងឋានសួគ៌រំភើបពេកគាំបេះដូងស្លាប់

សៀមរាប៖ បុរសម្នាក់ស្រវឹងស្រានាំស្រីក្មេងឡើង ផ្ទះ សំណាក់ រំភើបពេកតាំងបេះដូងស្លាប់នៅក្នុងបន្ទប់ផ្ទះ សំណាក់ ( យី ហោ សែន សុខ ) បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង ២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចផ្ទះសំណាក់សែនសុខ ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប ។

បុរសរងគ្រោះមានឈ្មោះ ជួន សំបូរ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់នំខួបកំណើត ស្នាក់នៅផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប និងមានស្រុកកំណើតនៅ ភូមិអណ្តូងទឹក ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ។
. . ចំណែក ស្រ្តីជាដៃគូរ មិនត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាឱ្យស្គាល់នោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះមក ពិនិត្យនិងធ្វើកោសល្យវិនិច្ច័យ ហើយបានសន្និដ្ឋានថា ដោយសារតែបុរសរងគ្រោះផឹកស្រាស្រវឹងនិងនាំស្រី ក្មេងឡើងឋានសួគ៌ ពេលមានអារម្មណ៍ ស្រើបស្រាលខ្លាំង បណ្តាលឱ្យគាំងបេះដូងស្លាប់តែម្តង ។ បន្ទប់មក សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សព ជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ