Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! រថយន្តសាមុយដឹកអ្នកជំងឺបើកមិនប្រយត្ន័ជ្រុលបុករថយន្តទំនើបក្រឡាប់ផ្ងាជើងរបួសអ្នកជំងឺកាន់តែធ្ងន់

ភ្នំពេញ៖​ រថយន្ដសង្គ្រោះបន្ទាន់ដឹកអ្នកជម្ងឺយកទៅសង្គ្រោះមិនប្រយត្ន័ជ្រុលទៅបុកនិងរថយន្ដទំនើបក្រឡាប់​ផ្ងារជើងមួយចំហៀង ចំណែកឯរថយន្ដមួយទៀតរេចង្កូតធ្លាក់​ប្រឡាយនិងរងរបួសអ្នកជំម្ងឺនៅក្នុងរថយន្ដម្នាក់។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យព្រឺព្រួចនេះបានកើតឡើងកាលពី​វេលាម៉ោង១០ និង៣០យប់នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង៦០ម៉ែត្រ កែងនិងផ្លូវព្រៃសរ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅនិងកន្លែងកើតបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ដទំនើបម៉ាកRush ពណ៌ក្រហមពាក់ស្លាកលេខភ្នពេញ2AX-9670 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ៣នាក់ ទិសដៅពីលិចមទៅកើតក្នុងល្បឿនលឿន ខណះពេលមកដល់ចំណុចកើតហេតុក៏​មានរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងពណ៌សរដែលពាក់​ស្លាកលេខរដ្ឋ12 .2-0748ដោយដឹកអ្នកជម្ងឺយកទៅមន្ទីពេទ្យរួមទាំងអ្នកកំដរ២នាក់ទៀត ក៏បានធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿនដូចគ្នាពេលនោះក៏បានរេចង្កូតមកបុក​ប្រឆិនពីមុខ ពីចំហៀងរថយន្ដបណ្ដាលឲ្យរថយន្ដសាមុយក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំនិងធ្វើឲ្យអ្នកជំម្ងឺម្នាក់នៅក្នុងរថយន្ដរងរបួសធ្ងន់ ចំណែកឯរថយន្ដទំនើបម៉ាកRushកាច់ចង្កូតធ្លាក់ប្រឡាយបណ្ដាលឲ្យខូចខាត​ ឯអ្នកជម្ងឺជាជនរងគ្រោះត្រូវខាងរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងទៀតយកទៅសង្គ្រោះឯមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែង​យករថយន្ត ទាំង២គ្រឿងទៅរក្សាទុកខាងការិយាល័យ​ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំភាគីទាំងសងខាងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕