Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ភ្ញាក់ផ្អើលជនជាតិបរទេសម្នាក់ដើរដួលដាច់ផ្ងារស្លាប់ភ្លាមៗនៅចិញ្ចើមផ្លូវ

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បានដើរ​ដួលស្លាប់បាត់បង់ជីវិត នៅនិងចិញ្ចើមផ្លូវ​ បង្ក​ការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង០៨និង ១០​នាទីយប់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០​ នៅត្រង់ចំណុចមុខហាងលក់វត្ថុសិល្បះ តាមបណ្តោយផ្លូវលេខ១៩ កែងនឹងផ្លូវ លេខ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលជាជនជាតិបរទេស​នោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេជាជនជាតិស្បែកស ។

បើតាមសាក្សីដែលនៅក្បែរកន្លែងកើត​ហេតុ បានប្រាប់ឲ្យដឹងថា​ មុនដំបូងគេឃើញជនរងគ្រោះដើរតាម បណ្ដោយផ្លូវលេខ១៩ ទិសដៅពីជើងមកត្បូង ខណៈដើរមកដល់​កែង នឹងផ្លូវលេខ១៧៨ក៏បានដួលផ្ងារក្រោយដោយមិនដឹងមូលហេតុបណ្ដាលឲ្យដាច់​ខ្យល់​ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។
ប្រភពបានបន្តថា​ ភ្លាមៗនោះក៏មានអ្នករត់ម៉ូតូកង់បីលើកជនរងគ្រោះយកមកដាក់លើ​ចិញ្ចើមផ្លូវហើយក៏បានរាយការណ៍ទៅសមត្ថ​កិច្ច​មូលដ្ឋាន​ឲ្យចុះមកនៅកន្លែងកើតហេតុ​និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមក​ធ្វើកោសល្យវិច័យពិនិត្យទៅលើសពជនរង​គ្រោះ។

ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ​រួចបានសន្និដ្ឋានថា​ សពជនរងគ្រោះស្លាប់​ដោយសារដួលដាច់សរសៃឈាមនិងបានធ្វើកំណត់ហេតុប្រគល់អោយអាជ្ញាធរមាន​សមត្ថកិច្ចមូលដ្ឋានដឹកយកទៅតម្កល់ទុកនៅ​វត្តស្ទឹងមានជ័យរងចាំ​ ស្រាវជ្រាវរក​សាច់​ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ