Thursday, May 16, 2024
Latest:
ព័ត៌មាន​ជាតិ

កម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេសនិងកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចុះបង្ក្រាបរោងម៉ាសុីនអាឈេីមួយកន្លែង

កំពង់ស្ពឺ​ ៖​ កម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់​ បើកប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងរោងម៉ាសុីនអាឈើមួយកន្លែងនៅក្នុងព្រៃ​ស្ថិតនៅភូមិតាជន់ឃុំតាសាល​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​។

អាវុធហត្ថបានឲ្យដឹងថា​ កិច្ចប្រតិបត្តិការណ៍បង្ក្រាបនេះកម្លាំង​សមត្ថកិច្ច​ ដកហូតបាន​ ម៉ាសុីនរ៉ៃ០២គ្រឿង,ម៉ាសុីនថាសច្រៀក០១គ្រឿង,ឈេីអាក្តារជញ្ជាំង០៣ម៉ែត្រគូប ,ឈេីដុលចម្រុះ ១០០កំណាត់។ ចំណែកម្ចាស់និងក្រុមអ្នកអាឈើ​ បាន​រត់គេចបាត់អស់​ ។

បច្ចុប្បន្ននៅបន្តសហការ​និងប្រគល់ឱ្យមន្ត្រីបរិស្ថានដែនសត្វព្រៃភ្នំឱរ៉ាល់ធ្វេីការវាស់វែងដេីម្បីយកទៅរក្សាទុក ដើម្បីបន្តនីតិវិធីនិងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ៕