Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សាច់សត្វព្រៃត្រូវបានឈ្មួញដាក់លក់នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងយ៉ាងអណាធិបតេយ្យសមត្ថកិច្ចមិនហ៊ានបង្ក្រាប

ស្ទឹងត្រែង៖ សាច់សត្វព្រៃត្រូវបានក្រុមឈ្មួញដាក់លក់យ៉ាងអណាធិបតេយ្យនៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងដោយពុំមានសមត្ថកិច្ចជំនាញបង្ក្រាប ចំណែកសត្វព្រៃនៅរស់មាន មានក្រុមឈ្មួញឈរចាំទិញយកទៅស្តុបទុកតាមផ្ទះដើម្បីបន្តដឹកតាមរថយន្តសេរីទំនើបយកទៅលក់នៅប្រទេសជិតខាង ហើយជាងច្រើនឆ្នាំមកនេះ(ម្តងម្កាល)គេបានសង្កេតឃើញកម្លាំងសម្ព័ន្ធមិត្តសត្វព្រៃនិងអាវុធហត្ថផ្ទៃប្រទេស ឆ្មក់បង្រ្កាបចាប់បានដុតកម្ទេចចោលជាក់ស្ដែងដូចជានៅអំឡុងចុងឆ្នាំ ២០១៧ រហូត មកដល់ឆ្នាំ២០១៨នេះ ឃើញថាបទល្មើស សត្វព្រៃ មានការកើនឡើង( ថ្វេរដង) ដោយសារគ្មានស្ថាប័នពាក់ព័ន្ធ ឬ ជំនាញណាមួយចុះមកធ្វើការបង្រ្កាប ទៅលើក្រុមឈ្មួញដែលដាក់លក់សាច់សត្វព្រៃងាប់និង រស់ទាំងនោះឡើយ អញ្ចឹងហើយបានជាធ្វើអោយក្រុមឈ្មួញ ដុះស្លែខាងទាំងនោះបានដៃដាក់តាំងលក់ យ៉ាងអណាធិបតេយ្យ សំងំកើបលុយយ៉ាងសប្បាយចិត្ត ត្រជាក់ថ្លើម ។

ដូច្នេះហើយទើបប្រជាពលរដ្ឋរិះគន់និងដាក់ការសង្ស័យទៅ លើសមត្ថកិច្ចនិងស្ថាប័នជំនាញរដ្ឋបាលព្រៃឈើថា រក្សាទុក បទល្មើសសត្វព្រៃទាំងនោះធ្វើជាឆ្នាំងហើយមើលទៅទើប បានជាមិនធ្វើការបង្ក្រាបជាក់ស្តែងកាលពីព្រឹកថ្ងៃី១០ខែ មិថុនា ឆ្នាំ២០១៨ ទីតាំងដាក់លក់សត្វព្រៃងាប់និងរស់ដាក់ លក់តាមជួរត្រី បន្លែ និងសាច់ មានចំនួន៧កន្លែង ដែលស្ថិត នៅចំណុចផ្សារសាមគ្គីខេត្តស្ទឹងត្រែង។

តាមការឱ្យដឹងពីសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងស្រដៀងៗ គ្នាថា នៅឆ្នាំ២០១៧ រឿងបង្រ្កាបសាច់សត្វព្រៃងាប់និងរស់ នៅតាមផ្ទះនិងនៅតាមផ្សារ កាលកន្លងទៅ គឺគេតែងតែឃើញខាងកម្លាំងសម្ព័ន្ធមិត្តសត្វព្រៃវាយអេដស៍និងអាវុធហត្ថផ្ទៃប្រទេស ចុះមកឆ្មក់បង្ក្រាបម្តងម្កាលដែរ ហើយបានយកវត្ថុតាងសាច់សត្វព្រៃទៅដុតកម្ទេចចោល ចំណែកឈ្មួញលក់សត្វព្រៃដែលចាប់បាននោះ បានត្រឹមតែធ្វើការបង់ផាក់ពិន័យតែប៉ុណ្ណោះ រួចហើយឱ្យត្រឡប់ទៅ វិញ បន្ទាប់មកក្រោយពីបានបង្ក្រាបរួច ឃើញថាមានការស្ងប់ស្ងាត់រយៈពេលតែពីរទៅបីថ្ងៃប៉ុណ្ណោះ គឺឃើញក្រុមឈ្មួញមានមុខដដែលទាំងនោះ នៅតែបន្តដាក់ លក់សាច់សត្វព្រៃងាប់និងសត្វព្រៃរស់ដដែល ។ សមត្ថកិច្ចដដែលបានបង្ហើបទៀតថា រឿងបង្រ្កាបបទល្មើសសត្វព្រៃ នៅតាមផ្សារនិងនៅតាមផ្ទះក្នុងខេត្តស្ទឹងត្រែង ទល់តែមាន បទបញ្ជាពីមេ ទើបបង្ក្រាប ៕